UI_LongBanner

កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៣.៨លាននាក់ រយៈពេល៧ខែ ឆ្នាំ២០១៩

23

ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,៨៤០,៨៩៥នាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងចំណោមទេសចរអន្តរជាតិទាំងនោះ មានមកតាមអាកាស ២,៧៣៥,០៤២នាក់ កើនឡើង ១៨.៣% តាមផ្លូវគោក ១,០១៥,៣៦៥នាក់ ថយចុះ ៣.៩% និងតាមផ្លូវទឹក ៩០,៤៨៨នាក់ កើនឡើង ៥.២%។

អំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង១០មកកម្ពុជា រួមមាន៖
• ចិន ១,៥០០,៦៨៤នាក់ កើនឡើង ៣៧%
• វៀតណាម ៤៧៨,៤០១នាក់ កើនឡើង ៤.៦%
• ឡាវ ២១៩,៦៨៧នាក់ ថយចុះ ១.៩%
• ថៃ ១៩៩,០១០នាក់ កើនឡើង ៧.៨%
• កូរ៉េ ១៥៥,៩១៩នាក់ ថយចុះ ១៨.៧%
• អាមេរិក ១៥២,៤៩៩នាក់ កើនឡើង ០.៨%
• ជប៉ុន ១១៣,១៥៩នាក់ កើនឡើង ២.៦%
• ម៉ាឡេស៊ី ១០៥,៦៥៤នាក់ កើនឡើង ៦.៦%
• អង់គ្លេស ១០០,២៣៨នាក់ កើនឡើង ២.៩%
• បារាំង ១០០,១៧៦នាក់ កើនឡើង ២.១%។

CMA_LongBanner

រយៈពេលដូចគ្នានេះផងដែរ ក៏មានទេសចរកម្ពុជាចេញទៅក្រៅប្រទេសចំនួន ១,១៧១,៤៤៦នាក់ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០១៩ មានចំនួន ៥០២,៤២១នាក់ កើនឡើង ១០.៧% ធៀបនឹងខែកក្កដា ឆ្នាំ២០១៨៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close