UI_LongBanner

ឆេះគំនរថង់ផ្លាស្ទិចក្នុងដីឡូត៍មួយកន្លែង ផ្អេីលអស់បងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ (មានវីដេអូ)

29

ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះគំនរថង់ផ្លាសស្ទិចមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ ។ ហេតការណ៍នេះកេីតឡេីងនៅវេលាពីវេលាម៉ោង១និង៤០នាទីឈានចូលប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលេីជាកន្លែងផ្ទុកនៅគំនរថង់ផ្លាស្ទិចចាស់ៗ ដេីម្បីផលិតចេញជាថង់ផ្លាស្ទិចថ្មី តាមសម្ដីបុរសម្នាក់រៀបរាប់ប្រាប់ថា នៅមុនពេលកេីតហេតុស្រាប់តែមានឃេីញអណ្ដាតភ្លេីងឆេះចេញមកពីក្នុងគំនរថង់ផ្លាស្ទិចបង្ករការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែររាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗ។

ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យខាងលេីនេះ ជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋបោះកន្ទុយបារីចោលផ្ដេផ្ដាសទេីបបង្កអោយឆាបឆេះបែបនេះ។

CMA_LongBanner

ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលេីនេះ បានរលត់ជាស្ថរពរវិញនៅវេលាម៉ោង២និង៤០នាទី រំលងអធ្រាត និងបានប្រេីប្រាស់ឡានទឹកអស់ចំនួន១០ឡានផងដែរ ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close