UI_LongBanner

កម្លាំងសម្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៥២នាក់ តាមដីការរបស់ប្រទេសចិន

33

ភ្នំពេញ៖ កម្លាំងសម្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងអគារខុនដូកម្ពស់៩ជាន់មួយកន្លែង ឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៥២នាក់ ក្នុងចំណោមមនុស្ស១៤៤នាក់តាមដីការបង្គាប់ឲ្យចាប់ខ្លួនតុលាការ របស់ប្រទេសចិន យកទៅសួរនាំនៅនាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត កាលពីម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ម៉ោងជាង៦ល្ងាចថ្ងៃដដែល ទើបបញ្ចប់ ស្ថិតនៅក្នុងអគារគ្មានលេខយីហោ តាមបណ្តោយផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
រួមទាំងដកហូតសម្ភារៈជាច្រើនប្រភេទដែលសមត្ថកិច្ចរឹបអូសត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីធ្វើការត្រួតពិនិត្យ ។

ប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៏ទោ ស៊ីវ ឈាន់ អនុប្រធាននាយកប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ រួមនិងកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានខណ្ឌទួលគោក ព្រមទាំងសមត្ថកិច្ចចិន បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ទើបឈានដល់ការស្រាវជ្រាវឆ្មក់ចូលទៅឃាត់ខ្លួនជនជាតិចិនដែលសង្ងំលាក់ខ្លួននៅអគារខុនដូនេះ ជាលទ្ធផលកម្លាំងជំនាញបានចូលទៅឆែកឆេរ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៥២នាក់ក្នុងចំណោម១៤៤នាក់ ដែលក្រុមជនសង្ស័យបានចូលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេតហៅកាត់ថាVOIP ។ ចំណែកអ្នកមិនពាក់ព័ន្ធត្រូវបានសមត្ថកិច្ចដោះលែងវិញ ។

CMA_LongBanner

ក្រុមជនសង្ស័យជនជាតិចិនប្រុសស្រីចំនួន៥២នាក់ ត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៏និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរង់ចាំប្រគល់ទៅឲ្យសមត្ថកិច្ចចិនមកទទួលយកនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមជើងយន្តហោះពិសេស បញ្ជូនទៅកាន់ប្រទេសចិនចាត់ការបន្តតាមនីតិវិធី៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close