UI_LongBanner

យុវជនម្នាក់ ប៉ុនប៉ងដុតសម្លាប់ខ្លួនឯងមិនបានសម្រេចដោយសារតែមានវិបត្តិផ្លូវចិត្ត

52

ភ្នំពេញ៖ យុវជនម្នាក់បានដុតខ្លួនឯងដើម្បីបញ្ចប់ជីវិត បង្ករឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ច តែមិនបានសម្រេចដោយសារ តែប្រជាពលរដ្ធជួយសង្រ្គោះ ទាន់នឹងបញ្ជូនយកទៅមន្ទីពេទ្យដើម្បីសង្រ្គោះជីវិតគាត់ភ្លាមៗផងដែ ។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ជាប់នឹងស្ពានកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានដែលយើងទទួលបានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញយុវជនម្នាក់មានឈ្មោះ ភឿក ទូច ភេទប្រុស  កើតឆ្នាំ១៩៩៤ រស់នៅ ភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានជិះម៉ូតូ១គ្រឿងម៉ាកធូដេពាក់ស្លាកលេខ ភ្នំពេញ 1 HB-77-12មកអង្គុយសំកុកក្រោមដើមគគី ១ដើមយ៉ាងយូ ទើបរូបគាត់ងើបទៅយកឯកសារដែលនៅក្នុងវ៉ាឡូរបស់គាត់មកដុតបំផ្លាញ់ចោលអស់ ទើបឈានទៅដុតខ្លួនឯង បន្តតាមក្រោយ បង្កឱ្យមានការភ្ញាក់ផ្អើលពេញលើស្ពានកោះពេជ បាននាំគ្នារត់ចុះ ទៅជួយពន្លត់ រួចបានទាក់ទងទៅរថយន្តសារម៉ុយដឹកយកទៅមន្ទីពេទ្យ សង្រ្គោះជីវិត ភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលរដ្ធានក៏បានចុះមកដល់ដើម្បីទទួលយកម៉ូតូនឹងសម្ភារផ្សេងៗរបស់ជនរងគ្រោះមករក្សាទុក នៅអធិការខណ្ធទួលគោក រង់ចាំក្រុមគ្រួសារ យកឯកសាមកគ្រប់គ្រាន់ សមត្ថកិច្ចនឹងប្រគល់ឱ្យទៅវិញ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close