UI_LongBanner

ចិន ប្រកាសថា នឹងលើកលែងពន្ធលើទំនិញ ចំនួន១៦ប្រភេទ របស់អាមេរិក នៅមុនកិច្ចចរចាមកដល់

31

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ថា នៅថ្ងៃពុធ ទី១១ ខែកញ្ញានេះ ប្រទេសចិន បានប្រកាសថា ខ្លួននឹងលើកលែង នូវផលិតផលចំនួន១៦ ប្រភេទពីពន្ធគយ របស់សហរដ្ឋអាមេរិក នៅមុនកិច្ចចរចា ពាណិជ្ជកម្មថ្មីមួយនៅខែក្រោយ ។

គេបានដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានជាប់គាំង នៅក្នុងសង្រ្គាមពាណិជ្ជកម្ម រយៈពេលមួយឆ្នាំ ដែលបានមើលឃើញថា ភាគីទាំង២ ទទួចគិតពន្ធគយ លើការធ្វើពាណិជ្ជកម្មទ្វេភាគី រាប់រយលានដុល្លារ ។

CMA_LongBanner

ការលើកលែងដែលបានប្រកាស នៅថ្ងៃពុធនេះ នឹងមានប្រសិទ្ធិភាពនៅថ្ងៃទី១៧ ខែកញ្ញានិងមានសុពលភាព រយៈពេលមួយឆ្នាំ ។ នេះបើយោងតាម គណៈកម្មការពន្ធគយ នៃក្រុមប្រឹក្សារដ្ឋ ដែលបានចេញផ្សាយបញ្ជី២ ដែលរួមមាន ផលិតផលអាហារសមុទ្រ និងថ្នាំប្រឆាំងនឹងជំងឺមហារីក ។

គួរបញ្ជាក់ថា បញ្ជីនេះជាលើកទីមួយហើយ ដែលទីក្រុងប៉េកាំង បានប្រកាសផលិតផល ដែលត្រូវបានដកចេញ ពីពន្ធគយនោះ ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close