UI_LongBanner

ជនជាតិចិន៤នាក់ ព្រួតគ្នាវាយជនជាតិចិនដូចគ្នា រួចចាប់ដាក់រថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

38

ភ្នំពេញ៖ កម្លាំងនគរបាលឃាត់ខ្លួនជនជាតិចិន ចំនួន៤នាក់នាំទៅសាកសួរ បន្ទាប់ពីប្រើហិង្សាទៅលើបុរសជនជាតិចិន ដូចគ្នាម្នាក់ បណ្តាលឲ្យរងរបួស រួចចាប់ចូលរថយន្ត។ ការឃាត់ខ្លួនជនជាតិចិននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៥ និង០០នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចមុខផ្ទះសំណាក់ដំរីធំ ស្ថិតភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ: ទី១ឈ្មោះ XU YoanYoan ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរធ្វេីនៅកាស៊ីណូ ។ ទី២ឈ្មោះ Zhan Bin. ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិចិន ធ្វើការនៅកាស៊ីណូ។ ទី៣ឈ្មោះ Zhuqing Wu. ភេទប្រុសអាយុ៣០ឆ្នាំជនជាតិចិន មុខរបរធ្វេីការក្រុមហ៊ុន។ ទី៤ឈ្មោះ Zhan Liming. អាយុ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅកាស៊ីណូ ។

CMA_LongBanner

ចំណែកជនរងគ្រោះឈ្មោះ Chi Fuming ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ខាយសាន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានស្លាកស្នាមបាក់ក្តោងច្រមុះ និងប៉ោងភ្នែកឆ្វេង បែកមាត់ចេញឈាម។

មុនពេលកើតហេតុ នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៩ គេបានឃើញជនជាតិចិនមួយក្រុម មានគ្នា៥នាក់ បានព្រួតវាយបុរសជនជាតិចិនដូចគ្នាម្នាក់ រួចចាប់ដាក់រថយន្តម៉ាកRX300 ពណ៌ទឹកមាស ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-6881 បើកចេញទៅ ។ ភ្លាមៗនោះ កម្លាំងនគរបាល ក៏ដេញឃាត់ខ្លួន នាំមកសាកសួរតែម្តង។
ជនសង្ស័យ ត្រូវបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close