UI_LongBanner

រដ្ឋបាលខេត្តព្រះសីហនុ ផ្ដល់អាហារូបករណ៍ដល់សិស្សប្រឡងជាប់បាក់ឌុប ទៅរៀននៅប្រទេសចិន និងថៃចំនួន ១៥កន្លែង

51

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ទទួលបានការផ្តល់ជូនអាហារូបករណ៍សិស្សប្រឡងជាប់បាក់ឌុបចេញទៅរៀននៅប្រទេសចិន និងថៃចំនួន ១៥កន្លែង និងម៉ូតូ៥គ្រឿងថវិកា២០លានរៀល ពីសប្បររសជន ឬវិស័យឯកជន។

ពិធីផ្តល់ជូននេះ ធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ នាសាលប្រជុំសាលាខេត្តព្រះសីហនុ ដឹកនាំដោយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលដឹកនាំមន្ត្រី និងតំណាងភាគីម្ចាស់ជំនួយ។

ចំពោះអាហារូបករណ៍សិក្សានៅប្រទេសចិន និងថៃ ចំនួន ១៥កន្លែង ដែលវុស័តឯកជនផ្តល់ ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់សិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬជាប់សញ្ញាបត្របាក់ឌុបឆ្នាំ២០១៩នេះ គឺផ្តល់ជូនដោយ លោកបណ្ឌិត សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធយុវជនអាហារូបករណ៍(ស២)។

CMA_LongBanner

ត្រង់ចំណុចនេះ លោកបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាសន៍ថា អាហារូបករណ៍ទាំង២៥កន្លែងនេះ គឺសិក្សានៅប្រទេសថៃចំនួន ១០កន្លែង និងប្រទេសចិន ចំនួន ៥កន្លែង។

ចំណែកក្រុមហ៊ុនផលិតបេតុងចុងលី ក៏បានជួយឧបត្ថម្ភម៉ូតូចំនួន ៥គ្រឿង និងថវិកាចំនួន ២០លានរៀលជូន ដល់រដ្ឋបាកខេត្តព្រះសីហនុផងដែរ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំគុណដល់សប្បុរសជន ក៏ដូចជាខាងវិស័យឯកជន ដែលបានចូលរួមជួយយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស និងការងារអភិវឌ្ឍន៍សង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាមួយរដ្ឋបាលខេត្តព្រះសីហនុនៅពេលនេះ៕ ដោយ វ៉ើន កញ្ញា

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close