UI_LongBanner

រថយន្ដហុីឌុប១គ្រឿង ដឹកសម្ភារពេញរថយន្តបត់ផ្លូវបណ្ដាលឱ្យធ្លាក់ចូលក្នុងទឹកប្រឡាយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

35

ភ្នំពេញ៖ រថយន្តយីឌុបមួយគ្រឿងបានដឹកសម្ភារៈពេញរថយន្តបានបទផ្លូវបណ្ដាលឲ្យធ្លាក់ចូលទឹកប្រឡាយផ្ងាល់កង់ឡើងលើបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នៅវេលាម៉ោង៣នឹង២០នាទីថ្ងៃដែលស្ថិតនៅក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តហុីឌុបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ៣C-៦១៧២ធ្វើដំណើរពីទិសខាងកើតមកទិសខាងលិចលុះដល់ចំណុចបានបទមកខាងស្តាំបំរុងចូលទៅដាក់សម្ភារៈស្រាប់តែក្រឡាប់ធ្លាក់ចូលក្នុងទឹកប្រឡាយផ្ងាល់កង់ឡើងលើ។ ក្នុងហេតុការណ៍ខាងលើនេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេគ្រាន់តែរងការខូចខាត់រថយន្តនឹងសម្ភារៈមួយចំនួនតែប៉ុណ្ណោះ

CMA_LongBanner

ក្រោយមកម្ជាស់សម្ភារបានឲ្យកម្មករបានលើកយកសម្ភារៈដាក់រថយន្តដឹងទៅក្នុងឃ្លាំងរួចរោលហើយបានឲ្យរថយន្តស្ទួចយករថយន្តខាងលើពីក្នុងទឹកប្រឡាយមកលើគោកដើម្បីដឹងយកទៅជួសជុលវិញផងដែល។ដោយ៖ចំរើន

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close