UI_LongBanner

ប្រកែចគ្នាបែកផ្សែង!! ប៉ះគ្នាបន្តិចបន្តួចមិនឈប់ដោះស្រាយគិតតែពីព្យាយាមបើករត់ទាល់តែគេតាមទាន់មិនចុះមកនិយាយជាមួយគេគិតតែពីតេទូរសព្ទធ្វេីព្រងេីយ

23

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនវ៉ាស្ដាំមិនប្រយ័ត្នបណ្ដាលឱ្យគារថយន្តមួយគ្រឿងទៀត បណ្តាលឱ្យឆ្កូតតិចតួចតែមិនឈប់ដោះស្រាយបែរជាខំបើករថយន្តរត់រហូតដល់គេដេញតាមទាន់ត្រង់ចំណុចបេនឡានបាត់ដំបងក៏ការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច សំណាងដែរដែលមិនមានអ្នករបួស ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា ត្រង់ចំណុចជិតក្ដាន់ពីរ តែមិនឈប់ដោះស្រាយបែរជាបេីករត់រហូតដេញទាន់នៅបេនឡានបាត់ដំបងជិតផ្សារថ្មី ។

CMA_LongBanner

យោងតាមប្រភពព័ត៌មានដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតាក់ស៊ីម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BB-9462 បើកបរដោយបុរសម្នាក់ដែលជាតៃកុងតាក់ស៊ី និងដឹកភ្ញៀវធ្វេីដំណើរម្នាក់សល់នៅក្នុងរថយន្ត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើត លុះមកដល់ត្រង់ចំណុច ក្ដាន់២ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក តាកូម៉ាពណ៌ទឹកប្រាក់ពាក់ស្លាកភ្នំពេញ2AP-7518 កែដាក់កង់ខ្ពស់ដាក់ភ្លេីងហ្វាពីលេីនិងចាប់កាងដែកមុខក្រោយ បានវ៉ាស្ដាំរថយន្តហាយឡែនឌ័រងាកចូលបណ្ដាលឱ្យគាកាងមុខនៃរថយន្តហាយឡែនឌ័រ រលាត់បន្តិចបន្តួចតែរថយន្តបង្កខាងលើបែរជាមិនឈប់ដោះស្រាយរឹតតែបន្ថែមល្បឿនយ៉ាងលឿនបត់ចូលទៅម្ដុំបេនឡានបាត់ដំបងនៅខាងលិចផ្សារថ្មីទើបរថយន្តហាយឡែនឌ័រនោះដេញពីក្រោយកាក់ជាប់នៅចំណុចបេនឡាន បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមកដល់ទីតាំងកើតហេតុ នៅពេលដែលជនរងគ្រោះដេញឃាតជាប់ម្ចាស់រថយន្តបង្កមិនព្រមចុះពីលើរថយន្តគិតតែពីនៅក្នុងរថយន្តហើយតេទូរស័ព្ទទេដើម្បីរកការអន្តរាគមន៍និងតេហៅខាង អុីនសារែន ដើម្បីមួយជួយធ្វើការដោះស្រាយគ្នារវាងរថយន្តហាយឡែនឌ័រ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌ៧មករា បានមកដល់ទីតាំងកើតហេតុប៉ុន្តែម្ចាស់រថយន្តបង្កបាននិយាយថា មិនត្រូវការសមត្ថកិច្ចជួយអន្តរាគមន៍ឡើយទើបឲ្យសមត្ថកិច្ចដកទៅវិញអស់ចំណែកឯម្ចាស់រថយន្តបង្កបានទំនាក់ទំនងទៅខាង internet ដើម្បីមកជួយអន្តរាគមន៍ដោះស្រាយជាមួយនឹងភាគីខាងរថយន្តហាយលែនឌ័រចំណែកភាគីរថយន្តហាយឡិនឌ័រទាមទារសំណងការខូចខាតចំនួន 30ដុល្លារខាងរថយន្តបង្កមិនព្រមទើបហៅ អុីនសារែនមកនិយាយជាមួយដោយឲ្យត្រឹមតែតម្លៃ 15ដុល្លារមានការប្រកែកគ្នាបែកផ្សែងយ៉ាងយូរ ដោយមានការប្រកែកគ្នាយូរទើបម្ចាស់រត់អ្នកបើករថយន្តហាយឡែនឌ័រ ព្រមបញ្ចុះនៅសល់ត្រឹមតែ 20ដុល្លារប៉ុន្តែខាងភាគីខាងរថយន្តបង្កនៅតែមិនព្រម ភ្លាមនោះកមានបងប្រុសម្នាក់ដែលជាតៃកុងឡាននៅក្បែរនោះថាបើសិនជាបងម្ចាស់ឡានតាកូម៉ា អត់មានលុយ 2 ម៉ឺនទេ គាត់ជួយចេញបង្គ្រប់ដើម្បីបញ្ចប់រឿងនៅកន្លែកេីតហេតុ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close