UI_LongBanner

បុករត់ទៀតហេីយ!! រថយន្តមួយគ្រឿងមិនចាំម៉ាកបុកកង់បីពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួស០៥នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យ

34

ភ្នំពេញ៖ រថយន្តមួយគ្រឿងមិនចាំម៉ាកបុកកង់បីពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួស ០៥នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកកង់បីឥណ្ឌារងការខូចខាតខាងក្រោយផ្នែកខាងស្ដាំយ៉ាងដំណំ។

ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវR8 ត្រង់ចំណុចផ្លូវរត់ភ្លេីង សង្កាត់ស្រះចកខណ្ឌដូនពេញ រាជជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានដែលឃេីញហតុការណ៍ បានអោយដឹងថា មុនពេលកេីតហេតុ គេឃេីញកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខភ្នំពេញ1HP-2868 បេីកបរដោយបុរសម្នាក់ដឹកម្ដាយបងប្អូន ប្អូនថ្លៃលក្ខណៈគ្រួសារមកពីកំសាន្តមុខវាំង គោលបំណងទៅផ្ទះជួលជិតវត្តនាគវ័ន្ត ធ្វេីដំណេីតាមផ្លូវR8 ពេលមកដល់ជិតផ្លូវរថភ្លេីង ក៍មានរថយន្តមួយគ្រឿងមិនចាំម៉ាកពណ៌ខ្មៅ មិនចាំអក្ស ពាក់ស្លាកលេខ 2BO-1213 បេីកក្នុងល្បឿនលឿនទិសដៅស្របគ្នា លុះមកដល់ចំណុចកេីតហេតុបានបុកកង់បីឥណ្ឌាពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទាតចូលទឹកដីបឹងកក់១ខណ្ឌទូលគោក និងមនុស្ស៥នាក់ទាំងអ្នកបេីកបរ រងរបួសធ្ងន់៣នាក់ស្រាល២ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ អ្នករបួសស្រាលត្រូវជាបងពេលដល់មន្ទីពេទ្យ បានខលហៅប្អូនស្រីពីនាក់មកជួយមេីលកង់បីត្រូវគេបុកខ្ទេចអស់ហេីយ ពេលមកដល់កន្លែងកេីតហេតុ ប្អូនស្រីទាំងពីបានសួរនាំទាំងទឹកភ្នែកជុំវិញរឿងរ៉ាវគ្រោះថ្នាកលចរាចរណ៍នេះ ក៍មានប្រាពលរដ្ឋម្នាក់(សុំមិនបញ្ចេញឈ្មោះ) ប្រាប់ថារថយន្តដែលបុកនោះពណ៌ខ្មៅមានស្លាកលេខ2BO-1213 បុករួចជាន់ហ្គ្រាថែមបាត់ស្រម៉ោល។

CMA_LongBanner

ដោយសារមានប្រជាពលរដ្ឋឃើញផ្លាកលេខរថយន្តខាងលើប្អូនទាំងពីរបានសំណូមពរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយតាមដានបេីកការស្រាវជ្រាវរករថយន្តបង្កដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារគាត់ផង។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌទួលគោកបានមកដល់ទីតាំងកន្លែងកើតហេតុ តែដោយសារចំណុចបង្កហេតុស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញទើបសមត្ថកិច្ចប្រគល់តួនាទីនេះឲ្យសមត្ថកិច្ចខណ្ឌដូនពេញយកទៅរក្សាទុករង់ចាំភាគីបង្កចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close