UI_LongBanner

បើករថយន្តហាយឡែនឌ័រលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតបុកឡើងសួនច្បារបន្តទៅបុកជញ្ជាំងផ្ទះនាក់លក់ទូរស័ព្ទដៃទៀត

25

ភ្នំពេញ៖ បុរសម្នាក់ រួមទាំងនាក់រួមដំណើម្នាក់ទៀតបានបើករថយន្ត ម៉ាកហាយឡែនឌ័រមួយគ្រឿងរេចង្កូតឡើងសួនច្បារចែកទ្រុងផ្លូវហើយក៏រេចង្កូតមកស្ដាំដៃបុកចូលផ្ទះលក់ទូរស័ព្ទដៃពេញទំហឹងបណ្ដាលឱ្យរងការខូខខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

CMA_LongBanner

សមត្ថកិច្ចឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់និងនាក់រួមដំណើរម្នាក់ទៀតបានបើករថយន្តបង្កម៉ាកហាយឡែនឌ័រមួយគ្រឿងពណ៌ទឹកមាសគ្មានស្លាកលេខធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ឆ្ពៅទៅស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចមុខកើតហេតុខាងលើក៏រេចង្កូតមកខាងឆ្វេងដៃបុកឡើងសួនច្បារខូចខាតបែក៣ដុំ ហើយក៏បន្តដំណើរេមកខាងស្ដាំដៃជ្រុលទៅបុកជញ្ជាំងផ្ទះលក់ទួរស័ព្ទដៃ(យីហោខេមហ្វូន ខេង មួយអុី)យ៉ាងពេញទំហឹងបណ្ដាលធ្វើឱ្យរថយន្តបែកកង់ទៅមុខលេងរួចខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមាននាក់រងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោះស្រាយនៅនិងកន្លែងកើតហេតុតែម្ដងចំណែករថយន្តបង្កត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោករាជធា នីភ្នំពេញស្ទូចយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close