UI_LongBanner

ក្រុមក្មេងទំនើងមុខសញ្ញាចោរឆក់ទូរស័ព្ទដៃ និងកាបូបលុយ យ៉ាងសកម្ម នៅក្នុងក្រុងកំត នាពេលកន្លង អស់លក្ខជាប់ដៃសមត្ថកិច្ចហើយ

44

កំពត៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចក្រុងកំពត បង្ហាញមុខ ក្រុមក្មេងទំនឿងមុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងក្រុងកំពតនាពេលកន្លងមក បន្ទាប់ពីធ្វើសកម្មភាពផ្ទួនៗ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងកំពត ដែលដឹកនាំដោយលោកហោ វណ្ណា អធិការក្រុងកំពត បានរាយកម្លាំងឆ្មក់ចាប់បាននិងស្រាវជ្រាវឃាត់ខ្លួនបានក្រុមក្មេងទំនឿងមុខសញ្ញាចោរឆក់កាបូបលុយនិងទូរស័ព្ទដៃពីប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍បានជាបន្តបន្ទាប់ចំនួន៧នាក់និងម៉ូតូ២គ្រឿង ដែលជាវត្ថុតាងធ្វើសកម្មភាព។

លោក ហោ វណ្ណា អធិការក្រុងកំពតបានអោយដឹងថា កន្លងមកពួកក្រុមក្មេងទំនឿងមុខសញ្ញាចោរឆក់ខាងលើ តែងតែធ្វើសកម្មភាពយ៉ាងគឃ្លើនក្នុងក្រុងកំពត ការដែលធ្វើសកម្មម្តងៗពិបាកដល់កម្លាំងរបស់ពិបាកក្នុងការកំណត់មុខសញ្ញា ដោយមានភាពយ៉ឺតយ៉ាវរាយការណ៍ពីសំណាក់ជនរងគ្រោះ ហើយម្យ៉ាងទៀតមុខសញ្ញាបន្ទាប់ពីធ្វើសកម្មភាពឆក់រួច គិចខ្លួនចាឡាត់ពិបាកក្នុងការស្រាវជ្រាវ ក៏ប៉ុន្តែ ក្នុងរយៈពេលដើមខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមក្មេងទំនឿងមុខសញ្ញាចោរឆក់ បានធ្វើសកម្មភាពឆក់ផ្ទួនៗ ចំនួន២លើក ទើបសមត្ថកិច្ចរបស់លោកកំណត់មុខសញ្ញាបាន ដោយឡែកកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកនេះ នៅឯភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។

ក្រុមក្មេងទំនឿងខាងលើ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ មាស រីម ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
បន្ទាប់សួរនាំ កម្លាំងសមត្ថកិច្ចបានបន្តនិតិវិធី និងឃាត់ខ្លួនបានមុខសញ្ញា ជនសង្ស័យចំនួន ០៣នាក់ទៀត ដែលជាប៉ាក់ពួកធ្វើសកម្មភាពជាមួយគ្នា រួមមាន៖

  • ទី១-ឈ្មោះយន់ ដារិទ្ធ ភេទប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ខេត្តកំពត មុខរបរៈសិស្ស។
  • ទី ២- ឈ្មោះ ជួប ចេង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា មុខរបរៈជាងទូរស័ព្ទ ។
  • ទី ៣-ឈ្មោះ ហុន រិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មុខរបរៈសិស្ស ។

លោក ហោ វណ្ណា អធិការក្រុងកំពតបានអោយដឹងបន្តថា ចំណែកឯករណីទី២ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទីយប់ នៅត្រង់ចំណុចផ្ទះសំណាក់ណាហ្គា ដែលស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត មុខសញ្ញាជនសង្ស័យខាងលើ បានបន្តធ្វើសកម្មភាពឆក់កាប៊ូបនិងទូរស័ព្ទដៃ ពីស្ត្រីជនបរិទេសម្នាក់ទៀតមានឈ្មោះ អែមម៉ា ឡាវីស ឡូហ្វែរ(EMMA LOVISE LOFFLER) ភេទ ស្រី អាយុ៣០ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរ ទេសចរណ៍ ដែលមានទីលំនៅបច្ចុប្បន្ន ក្រុងឡុងដុង ប្រទេសអង់គ្លេស ។

CMA_LongBanner

បណ្តាលអោយស្ត្រី រងគ្រោះ រងរបួស ជាំឈាមខ្មៅ ត្រង់កំភួនដៃ និងគល់ភ្លៅ និងបាត់សម្ភាររួមមាន៖

  • -ទូរសព្ទ័ ១គ្រឿង ម៉ាក អាយហ្វូនសិច ពណ៍ទឹកមាស។
  • ២-ប្រាក់ចំនួន២០ដុល្លា កាបូបយួរដៃ ពណ៍ទឹកក្រូចលាយស ។
  • ៣-វែនតាធំ ១ពណ៍ខ្មៅ តំលៃ៥០០ដុល្លារ។
  • ៤-ដបដាក់ទឹកសុទ្ធរបស់អង់គ្លេសយីហោ២៤ដុល្លារ ចំនួន១តំលៃ៥០ ដុល្លារ។

ជនសង្ស័យមុខសញ្ញាចោរឆក់ជាលើកទី២នេះកម្លាំងសមត្ថកិច្ចក្រុងបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានចំនួន៤នាក់បន្ថែមទៀត។

  • ទី១- ឈ្មោះស៊ុន ចាន់វិចិត្រ ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរៈសិស្ស។
  • ២-គួយ ហៃ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរៈជាងម៉ូតូ ។
  • ៣-ទៀម ឧត្តម ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរៈសិស្ស។
  • ៤-ហេង ប៊ុនឡេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរៈសិស្ស ជនសង្ស័យទាំង៤នាក់ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យមុខសញ្ញាក្រុមចោរក្មេងទំនឿងខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ដោយ៖ HSP

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close