UI_LongBanner

ក្រសួងសាធារណការ បន្តប្រតិបត្តិការទាញសាឡង់ដឹកខ្សាច់ ដែលជាប់គឿងនៅសរសរស្ពានព្រែកតាមាក់ បន្ទាប់ពីចំណាយពេលអស់ជាច្រើនថ្ងៃរួមមក

115

កណ្តាល៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានបន្តប្រតិបត្តិការទាញសាឡង់ដឹកខ្សាច់ ដែលជាប់គឿងនៅសរសរស្ពានព្រែកតាមាក់ បន្ទាប់ពីចំណាយពេលអស់ជាច្រើនថ្ងៃរួមមក។

ក្រោយហេតុការណ៍សាឡង់ដឹកខ្សាច់ទម្ងន់ជិត២,០០០តោន ជាប់គឿងនឹងសរសរទី៣ ស្ពានព្រែកតាមាក់នេះ បានកើតឡើងតាំងពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។

CMA_LongBanner

រយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានប្រើប្រាស់នូវវិធីសាស្ត្រនានាមួយចំនួន ប៉ុន្តែនៅតែមិនទាន់អាចទាញសាឡង់ដ៏ធ្ងន់មួយនេះ ចេញពីសរសរស្ពាននៅឡើយទេ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close