UI_LongBanner

វិបត្តិផ្លូវ យកដែកកេះដុតខ្លួនឯង និងម៉ូតូ ឆាបឆេះយ៉ាងសន្ធោសន្ធៅ

28

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាធូដេ មកឈប់ក្បែរចិញ្ចើមផ្លូវ រួចកេះដែកកេះដុតម៉ូតូ និងខ្លួនឯង បណ្តាលឲ្យឆាបឆេះសន្ធោសន្ធៅ តែត្រូវបានអ្នកឃើញហេតុការណ៍ ជួយពន្លត់និងដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១ និង៤៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅម្ដុំគល់ស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យុវជនរងគ្រោះឈ្មោះភឿក ទូច អាយុ២៥ឆ្នាំ រស់នៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

CMA_LongBanner

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរូបនេះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាធូដេ ពណ៌ត្រួយចេក ស្លាកលេខ 1AB-7712 មកអង្គុយសំកុក ក្រោមដើមគគីរ១ដើមយ៉ាងយូរ រួចងើបទៅយកឯកសារដែលនៅក្នុងកាបូបស្ពាយរបស់ខ្លួនមកដុតបំផ្លាញចោលអស់ ទើបឈានទៅដុតខ្លួនឯង និងម៉ូតូ បន្តតាមក្រោយទៀត បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋវបោមរោមមើលកកកុញពេញលើស្ពានកោះពេជ្រ ដោយពួកគេបាននាំគ្នារត់ចុះទៅជួយពន្លត់ភ្លើង ខ្លះបានទាក់ទងទៅរថយន្តសារមុយដឹកយកទៅមន្ទីរពេទ្យសង្គ្រោះជីវិតភ្លាមៗ។

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close