UI_LongBanner

មន្ត្រី​នគរបាល​៣​រូប ​អសកម្ម​ក្នុង​ការងារ បន្ថយស័ក្តិ​ម្នាក់​ៗ​មួយ​ថ្នាក់

608

កំពង់ធំ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្តីសម្រេច​អនុវត្ត​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ចំនួន​៣​រូប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ក្រោម​រូបភាព​បន្ថយ​ឋានន្តរស័ក្តិ​មួយ​ថ្នាក់ មូលហេតុ​បណ្តាល​មក​ពី មន្ត្រី​នគរបាល​ទាំង​៣​រូប​នេះ អសកម្ម​ក្នុង​ការងារ ។

CMA_LongBanner

យោង​តាម​សេចក្តីសម្រេច​ស្តី​ពី​ការ​អនុវត្ត​វិន័យ​មន្ត្រី​នគរបាល​ជាតិ រួម​មាន ៖
១-​អនុសេនីយ៍ឯក ណ​យ សុធា​រ៉ា អត្តលេខ​៦៥១៨៣ នាយ​រង​ផ្នែក នៃ​ការិយាល័យ​ភស្តុ​ភារ ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​អនុសេនីយ៍ទោ​។
២-​អនុសេនីយ៍ទោ ផាត សុ​ភ័​ណ្ឌ អត្តលេខ​៦៣៩៤៧ នាយ​រង​ផ្នែក នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់ អនុសេនីយ៍ត្រី​។
និង​៣-​អនុសេនីយ៍ទោ រ៉ុ​ម សុខា អត្តលេខ​៦៦៤០៤ មន្ត្រី​ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់ អនុសេនីយ៍ត្រី ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close