UI_LongBanner

អាមេរិក យល់ព្រមពន្យារពេល ពីរសប្ដាហ៍លើការបង្កើនពន្ធគយ លើទំនិញចិនមួយចំនួន

32

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកបាន យល់ព្រមធ្វើការពន្យាពេល លើការបង្កើនពន្ធគយលើ ទំនិញនាំចូលពីប្រទេសចិន ដែលមានទំហំទឹកប្រាក់ ២៥០ពាន់លានដុល្លារ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែតុលា ដើម្បីជាកាយវិការនៃសុឆន្ទៈ។

តាមសេចក្តីរាយការណ៍ លោក ត្រាំ បានមានប្រសាសន៍ប្រាប់ថា ការពន្យាពេលឲ្យនេះ គឺត្រូវបានធ្វើឡើងទៅតាមសំណើ របស់ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He និងដោយសារតែសាធារណរដ្ឋ ប្រជាមានិតចិន នឹងកំពុងតែធ្វើពិធីអបអរ គម្រប់ខួបលើកទី៧០របស់ខ្លួន។ ពន្ធគយនោះ ត្រូវបានគេកំណត់បង្កើនពីចំនួន២៥ភាគរយ ទៅជា៣០ភាគរយ លើទំនិញចិន។

CMA_LongBanner

គួរបញ្ជាក់ថា មហាអំណាចសេដ្ឋកិច្ច ដ៏ធំបំផុតលើពិភពលោកទាំងពីរ គឺអាមេរិកនិងចិន បានដាក់ពន្ធគយថ្មីៗ លើគ្នាទៅវិញទៅមក កាលពីថ្ងៃទី៣ ខែកញ្ញា ដោយបង្កើនកម្តៅសង្គ្រាមពន្ធគយដាក់គ្នា បង្កឲ្យមានអស្ថិរភាពទីផ្សារហិរញ្ញវត្ថុ និងមានវិបត្តិសេដ្ឋកិច្ចពិភពលោក ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close