UI_LongBanner

ប្តីកំណាចខឹងប្រពន្ធសុំលែង យកដៃច្របាច់កនាងរហូតស្លាប់ រួចដុតសពចោល

132

កណ្តាល ៖ បុរសកំណាចម្នាក់ ព្រោះតែខឹងនឹងនារីជាប្រពន្ធសុំលែងលះគ្នា ក៏ចាប់នាងច្របាច់ករហូតដល់ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម រួចដុតសពនាងចោល ដើម្បីបំភាន់សភាពការណ៍ថាភ្លើងឆេះផ្ទះ ។ ករណីឃាតកម្មដែលប្តីសម្លាប់នារីជាប្រពន្ធដោយផ្ទាល់ដៃនេះ បានកើតឡើងតាំងវេលាម៉ោង២ និង៤០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះឈ្មោះវ៉េង វិរៈ ភេទ ប្រុសអាយុ៣០ឆ្នាំ នៅភូមិពោធិ៍ក្រោម ឃុំត្រេីយស្លាស្រុកស្អាង ខេត្តកណ្តាល ។ លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចចាប់ខ្លួនបុរសជាប្តីដែលជាឃាតករសម្លាប់នារីរងគ្រោះ នាំមកចាត់ការតាមផ្លូវច្បាប់។

នារីរងគ្រោះដែលត្រូវប្តីសម្លាប់ រួចដុតសពចោលទៀតនេះ មានឈ្មោះហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី រស់នៅក្នុងផ្ទះកើតហេតុ ក្នុងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែក ជនសង្ស័យជាឃាតករ មានឈ្មោះ វ៉េង វិរៈ ហៅ លក្ខ័ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក មានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះវ៉េង វិរៈ ជាប្តី និង នារីរងគ្រោះឈ្មោះហានស្រីមុំ ជាប្រពន្ធ បានដេកនៅក្នុងបន្ទប់ ឡៅតឿ ក្នុងផ្ទះដូចរាល់ដង លុះដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានភ្លើងឆាបឆេះក្នុងបន្ទប់កន្លែងដេក បណ្តាលឲ្យឈ្មោះ ហាន ស្រីមុំ ស្លាប់នៅកន្លែងដេក និងឈ្មោះវ៉េង វិរៈ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ពេលនោះមានប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតខាងបាននាំគ្នាមកជួយពន្លត់ភ្លើងដែលកំពុងឆេះ ។

CMA_LongBanner

ប្រភពបន្តថា ក្រោយពីបានទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុក ខេត្ត បានចុះដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ និងពន្លត់ភ្លើង។ ករណីនេះ សមត្ថកិច្ចជំនាញថ្នាក់ខេត្ត និង នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ បានចុះពិនិត្យសហការជាមួយផ្នែកជំនាញ ស្រុកស្អាង បានធ្វើការសន្និដ្ឋានថា ជាករណីឃាតកម្ម (សម្លាប់រួចបង្កើតជាអគ្គិភ័យ)។ ផ្អែកតាមលទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមាន ការសម្របសម្រួល ដឹកនាំនីតិវិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល និងមានការបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ាវ ចំរើន ស្នងការនគរបាលខេត្កណ្ដាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកស្អាង ព្រមទាំងមានការចូលរួមពីនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្រ្ត បានឈានដល់កំណត់ មុខសញ្ញាគឺជា ប្ដីជនរងគ្រោះ តែដោយមូលហេតុ ជនសង្ស័យ រងរបួសដោយសារ ឆាបភ្លើងសាំងឆេះ ត្រូវសង្រ្គោះបន្ទាន់ ក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអាការៈធូរស្បើយ ត្រូវចេញពីមន្ទីរពេទ្យ ទើបសមត្ថកិច្ចឈានដល់ការនាំខ្លួនមកសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ។

សមត្ថកិច្ចបញ្ជាក់ថា ករណីឃាតកម្មគិតទុកជាមុនប្តីសម្លាប់ប្រពន្ធនេះ គឺផ្ដើមឡើងដោយសារ ទំនាស់គ្រួសារជាច្រើនលើក ជនសង្ស័យជាប្ដីមិនប្រឹងស្វែងរកការងារ ដើម្បីផ្គត់ផ្គង់គ្រួសារនិងដោះ បំណុល គិតតែដើរលេង ទើបជនរងគ្រោះ ជាប្រពន្ធទាមទារលែងលះគ្នា រហូតទាស់ពាក្យសំដីគ្នា ប្ដីបានប្រើអំពើហិង្សាច្របាច់ក បណ្ដាលឲ្យជនរងគ្រោះជាប្រពន្ធស្លាប់ រួចទាញយកខោអាវ មកគរលើសព ចាក់សាំងដុតសពប្រពន្ធ បង្កើតឡើងជាករណីអគ្គិភ័យ ដុតផ្ទះ ដើម្បីបំភាន់ភ្នែកអ្នកជិតខាង និងសមត្ថកិច្ច ក្រោមរូបភាពដុតផ្ទះ ដើម្បីបិទបាំងទង្វើ សកម្មភាព ឃាតកម្មគិតទុកជាមុនរបស់ខ្លួន ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close