UI_LongBanner

អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក B J Habibie បានទទួលមរណភាពហើយ ក្នុងវ័យ៨៣ឆ្នាំ

22

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ បានឲ្យដឹងថា អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក B J Habibie បានទទួលមរណភាពហើយ ក្នុងវ័យ៨៣ឆ្នាំ ដោយសារជំងឺខ្សោយបេះដូង។

លោក Habibie បានទទួលមរណភាពដោយជំងឺខ្សោយបេះដូង នៅឯមន្ទីរពេទ្យយោធា Gatot Soebroto នៃរដ្ឋធានីហ្សាការតា នៅម៉ោង៦នាទីល្ងាច (ម៉ោងនៅឥណ្ឌូណេស៊ី) ថ្ងៃពុធនេះ ហើយ កូនប្រុសរបស់លោក គឺលោក Thareq Kemal Habibie ក៏បានទទួលស្គាល់ពីដំណឹងមរណភាព នេះដែរ។

CMA_LongBanner

គួរជម្រាបថា លោក Habibie ដែលមានឈ្មោះពេញ Bacharuddin Jusuf Habibie គឺជាអតីតប្រធានាធិបតីទី៣ របស់ឥណ្ឌូណេស៊ី បន្ទាប់ពីលោក Suharto ដឹកនាំប្រទេសអស់ជាង ៣០ឆ្នាំ។ លោក Habibie បានស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យតាំងតែពីថ្ងៃទី០១ ខែកញ្ញាមកម្លេះ ក្រោយមានបញ្ហាសុខភាពជាច្រើន ជាពិសេសជំងឺបេះដូងតែម្ដង៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close