UI_LongBanner

ក្រសួងអប់រំ បង្កើតគណៈកម្មការ ដោះស្រាយការតវ៉ា របស់បេក្ខជន ប្រឡងបាក់ឌុប មិនសុខចិត្តរឿងពិន្ទុ

30

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបង្កើតគណៈកម្មការពិនិត្យ និងដោះស្រាយ ការតវ៉ារបស់បេក្ខជន ចំពោះលទ្ធផលប្រឡង សញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ដើម្បីដោះស្រាយករណីទាំងនោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា “ដើម្បីជាការឆ្លើយតប ចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជន មួយចំនួនតូច ចំពោះលទ្ធផល នៃការប្រឡងនេះ ក្រសួងបានបង្កើតគណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ា របស់បេក្ខជន ដើម្បីពិនិត្យនិងដោះស្រាយករណីទាំងនោះ ក្នុងបំណងធ្វើឲ្យបេក្ខជន និងអ្នកអាណាព្យាបាល មានសេចក្តីទុកចិត្ត និងទទួលយកលទ្ធផល នៃការប្រឡង” ។

ចំពោះការតវ៉ារបស់បេក្ខជននេះ ក្រសួងបញ្ជាក់ដែរថា មានបេក្ខជនមួយចំនួន បានតវ៉ាពុំសុខចិត្តលើលទ្ធផល ធ្លាក់ ប៉ុន្តែក៏មានបេក្ខជនមួយ ចំនួនទៀតពុំសុខចិត្ត ដោយសារទទួលបាននិទ្ទេសត្រឹម “B” ឬ “C” តែទាមទារយកនិទ្ទេស “A” ។

ជាថ្មីម្តងទៀត ក្រសួងបានសង្កត់ធ្ងន់ថា បេក្ខជនទាំងអស់ត្រូវចងចាំថា លទ្ធផលប្រឡងឆ្លុះបញ្ចាំង ពីសារៈសំខាន់បីយ៉ាងគឺ ទី១. អ្នកចេះ គឺជាប់ , ទី២. ការប្រឡង បានប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងភាពទទួលយកបាន និងទី៣. លទ្ធផលប្រឡង ពុំមែនជាការកំណត់វាសនា របស់បេក្ខជនទេ ប៉ុន្តែជាការវាស់ស្ទង់សមត្ថភាព និងជំរុញឲ្យមានការ ខំប្រឹងបន្តទៅមុខទៀត។

CMA_LongBanner

តាមរយៈលិខិតខាងលើនេះ ក្រសួងបានបញ្ជាក់ថា លទ្ធផលនៃការប្រឡងនាថ្ងៃ១៩ សីហា ពិតជាមិនអាចកាត់ផ្តាច់បាន អំពីកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីអប់រំ គ្រប់គណៈកម្មការទាំងអស់ និងដោយមានការគាំទ្រ យ៉ាងពេញទំហឹងបំផុតពី សំណាក់ស្ថាប័នពាក់ព័ន្ធជាច្រើន។

សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខជនដែលមានវត្តមានប្រឡងចំនួន ១១៥ ២០៨នាក់ មានបេក្ខជនប្រឡងជាប់សរុប៧ ៩០៥២នាក់ ដែលត្រូវជា៦៨,៦២%។

ក្រោយការប្រកាសលទ្ធផលបានបប៉ុន្មានថ្ងៃ កាលពីថ្ងៃ១១ កញ្ញា បេក្ខជាច្រើនរយនាក់ដែលមិនសុខចិត្តរឿងពិន្ទុដែលភាគច្រើនជាអ្នកប្រឡងធ្លាក់បាននាំគ្នាមកតវ៉ានៅមុខក្រសួងអប់រំ នារាជធានីភ្នំពេញ ក្នុងគោលបំណង ឲ្យសើរើការបូកពិន្ទុឡើងវិញ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close