UI_LongBanner

លោកហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវពលករនៅប្រទេសកូរ៉េម្នាក់ចោទប្រកាន់ថា បានរករឿងវាយខ្លួន ផ្អើលពេញព្រលានយន្តហោះ

237

ភ្នំពេញ៖ មុននេះ គណនីហ្វេសប៊ុកមួយឈ្មោះ Bun Hoeun Sanh បានបង្ហាញរូបថត ២សន្លឹក ដែលកាត់ចេញពីវីដេអូឃ្លីប ហើយចំពោះរូបថតនោះគឺបង្ហាញឲ្យស្គាល់បុគ្គល៣រូបគឺលោក ឧកញ៉ា ឡេង ណាវ៉ាត្រា លោកហេង ឡុង និងអ្នកនាង ចន ចាន់លក្ខិណា ហាក់ដូចជាពួកគាត់កំពុងធ្វើសកម្មភាពតវ៉ាអ្វីមួយ ។

បើតាមការរៀបរាប់របស់គណនីហ្វេសប៊ុកខាងលើបានឲ្យដឹងយ៉ាងដូច្នេះថា «ព្រឹកមិញ នៅព្រលានយន្តហោះប្រទេសកូរ៉េ តារានិងឧកញ៉ាមួយក្រុម បានមករករឿងយើង ហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ។»

ជាមួយគ្នានេះបើតាមការបញ្ចេញមតិពីអ្នកលេងហ្វេសប៊ុកម្នាក់ ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ជម្លោះនេះ គឺបណ្ដាលមកពីក្រុមលោកឧកញ៉ា និងក្រុមតារាទាំងនោះទៅចាក់ភ្លេង រាំរែកនៅក្នុងព្រលានយន្តហោះ ។

CMA_LongBanner

សូមបញ្ជាក់ថា ចំពោះព័ត៌មានខាងលើនេះ នៅមិនទាន់ច្បាស់ថា ជារឿងអ្វីឲ្យប្រាកដនោះទេ ព្រោះមិនអាចសុំបំភ្លឺពីលោក ហេង ឡុង បានឡើយ ៕

ប្រភព៖ KBN

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close