UI_LongBanner

កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ជាមួយថ្នាំជិត ៤គីឡូក្រាម

44

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញបានឆ្មក់បង្ក្រាប និងឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ ដោយដកហូតបានគ្រឿងញៀនចំនួន ៣៨៥៣ក្រ.៨៩ (ជិត៤គីឡូក្រាម)។

ប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញ (ក១១) របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ បន្ទប់លេខ៩ នៅក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

CMA_LongBanner

មេក្លោងគ្រឿងញៀន ដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ យ៉េន ជឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផេស្អាប់ (PASSAPP)។

វត្ថុតាងដកហូតបានរួមមានទី១៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៣២៥៤.៣១ក្រាម, ទី២៖ កេតាមីន ទម្ងន់៣៤៦ក្រាម៣៥, ទី៣៖ អ៊ិចស្តាស៊ី (MDMA)ទម្ងន់ ២៥៣.២៣ក្រាម សរុបទាំងអស់មានទម្ងន់ ៣៨៥៣ក្រ.៨៩៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close