UI_LongBanner

សម្តេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រីឡាវ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងចន្ទ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់

30

ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងចន្ទ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់។

តាមរយៈសេចក្តីថ្លែងការណ៍រួមមានរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងចន្ទ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់»។

លើសពីនេះទៀត ភាគីទាំងពីរបានឯកភាព ជំរុញមន្ត្រីរៀងៗខ្លួន នៅតាមបណ្តាខេត្តជាប់ព្រំដែនឱ្យធ្វើការជួបប្រជុំ និងពិគ្រោះយោបល់គ្នាជាប្រចាំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ ដែលបម្រើផលប្រយោជន៍ ទៅវិញទៅមក។

CMA_LongBanner

ក្នុងសេចក្តីថ្លែងការណ៍រួមដដែល បានបន្ថែមទៀតថា ភាគីទាំងពីរ បានឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអនុតំបន់ និងយន្តការតំបន់ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព តាមរយៈការអនុវត្តនូវកិច្ចព្រមព្រៀង ដែលមានស្រាប់ ពិសេសនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ តំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម។

សូមបញ្ជាក់ថា លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close