UI_LongBanner

យុទ្ធនាការក្ដៅទៀតហើយ…!អភិបាលរងក្រុងនិងមន្ត្រីជំនាញចុះរៀបចំសណ្ដាប់ធ្នាប់នៅភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ

41

ព្រះសីហនុ៖ ក្រោមការដឹកនាំរបស់អភិបាលខេត្តព្រះសីហនុ ដោយមានការចង្អុលបង្ហាញពីលោកអភិបាលក្រុងព្រះសីហនុលោក អុី សុខឡេង និង ចុះធ្វើសណ្តាប់ធ្នាប់ផ្ទាល់ដោយអភិបាលរងក្រុងលោក សន កុសល ដឹកនាំមន្ត្រីក្រោមឱវ៉ាទ ធ្វើសណ្តាប់ធ្នាប់តាមដងផ្លូវសារធារណៈ និងឃាត់ចាប់រថយន្តដឹកដីមួយចំនួនដែល មិនគោរពច្បាប់ និងមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ចតចោលលើផ្លូវ ជាពិសេសបុគ្គលមួយចំនួនដែលយកផ្លូវសារធារណៈ ធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី១២.០៩.២០១៩ លើផ្លូវបេតុងទំនប់រលក ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

CMA_LongBanner

លោកសន កុសល អភិបាលរងក្រុងព្រះសីហនុ បានអោយដឹងថា ការចុះធ្វើសណ្តាប់ធ្នាប់នេះមិនមែនជាលើកទីមួយទេ គឺច្រើនលើកច្រើនសារមកហើយ តែបងប្អូនមួយចំនួនតូចនៅតែមិនស្តាប់ការនែនាំ ហើយក៏មានបងប្អូនមួយចំនួនទផតគោរពនិងធ្វើតាមការនែនាំផងដែរ ។ លោកបានបន្តថា នៅតែបន្តធ្វើកិច្ចការងារនេះបន្តទៀត ដើម្បីបរិស្ថានស្អាត ទីក្រុងស្អាត មានសណ្តាប់ធ្នាប់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសដើម្បីសង្គមជាតិមានការរីកចម្រើន៕ដោយ៖ វ៉ើន កញ្ញា

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close