UI_LongBanner

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាឱ្យតុលាការចាត់ការតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរតឹងរឹងបំផុត ចំពោះទង្វើទណ្ឌិត សម រង្សី ដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រ

46

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញបញ្ជាឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្សី ដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រនៃយើង។

អធិបញ្ជាដែលត្រូវបានចុះហត្ថលេខាដោយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបរាប់បញ្ជាក់ថា «ពាក្យសម្ដីរបស់ឈ្មោះ សម រង្ស៊ី ដែលបានផ្សព្វផ្សាយជាសាធារណៈនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាគោរពស្រឡាញ់ស្មើជីវិត»។

«ការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រខាងលើនេះ គឺជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ហើយទង្វើនេះត្រូវបានកំណត់ជា បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ» នេះបើយោងតាមខ្លឹមសារនៃអធិបញ្ជារ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

CMA_LongBanner

ការចេញអធិបញ្ជារបស់ក្រសួងយុត្តិធម៌ ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្សី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គ ព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា «….ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើរទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ»។

ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា៖ «ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កា ថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ កំពុងគង់ប្រថាប់បំពេញព្រះរាជ តួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងរិរន្តរភាពជាតិ»។

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close