UI_LongBanner

ក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៉ី ចំពោះការប្រមាថអង្គព្រះមហាក្សត្រ ហើយអំពាវនាវឱ្យស្ថាប័នមានសមត្ថកិច្ចចាត់ការតាមច្បាប់

44

ភ្នំពេញ៖ ក្រសួងការពារជាតិ តាមរយៈអ្នកនាំពាក្យរបស់ខ្លួននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៉ី ចំពោះការប្រមាថចំពោះអង្គ ព្រះមហាក្សត្រ ហើយស្ថាប័នកងទ័ពមួយនេះ អំពាវនាវឱ្យស្ថាប័នមានសមត្ថកិច្ចចាត់ការតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៉ី បានផ្តល់កិច្ចសម្ភាសន៍យ៉ាងគឃ្លើនដល់ វិទ្យុអាស៊ីសេរី ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ព្រះកិត្តិនាម ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។

សេចក្តីថ្លែងការណ៍ដែលចេញដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានកត់សម្គាល់ថា៖ «ការលើកឡើងរបស់ ទណ្ឌិត សម រង្ស៉ី ក្នុងបទសម្ភាសន៍នោះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រជាជនខ្មែរ និងបំពានដល់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ មិនអាចទទួលយកបានទេ»។

ក្រសួងការពារជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះ ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិតពូជ ដែលប្រមាថដល់ អង្គព្រះមហាក្សត្រនាពេលនេះ។ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យ ស្ថាប័នមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការតាមច្បាប់ចំពោះជនក្បត់ជាតិនេះ ឱ្យបានធ្ងន់ធ្ងរបំផុត។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញដោយអ្នកនាំពាក្យក្រសួងការពារជាតិ។

CMA_LongBanner

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close