UI_LongBanner

មនុស្សយ៉ាងតិច១១នាក់ស្លាប់ ក្នុងករណីឆេះមន្ទីរពេទ្យឯកជនមួយកន្លែង នៅទីក្រុងរីយ៉ូនៃប្រទេសប្រេស៊ីល

32

រីយ៉ូ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានឱ្យដឹងថា មនុស្សយ៉ាងតិច១១នាក់បានស្លាប់ ក្នុងករណីឆេះមន្ទីរពេទ្យឯកជនមួយកន្លែង នៅទីក្រុងរីយ៉ូនៃប្រទេសប្រេស៊ីល។

អាជ្ញាធរប្រចាំមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះភាគច្រើនគឺជាជនចាស់ជរា ខណៈអ្នកមានអាយុចំណាស់ជាងគេគឺ៩៣ឆ្នាំ ដោយពួកគេបានបាត់បង់ជីវិត ដោយសារតែឈ្លក់ផ្សែងភ្លើង។ ក្រៅពីអ្នកស្លាប់ ក៏មានមនុស្សទទួលរងរបួសធ្ងន់និងស្រាល ដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីតួលេខច្បាស់លាស់នោះទេ។

CMA_LongBanner

គ្រោះអគ្គីភ័យខាងលើបានកើតឡើងនៅឯមន្ទីរពេទ្យឈ្មោះ Badim កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ហើយបន្តឆេះអស់ប៉ុន្មានម៉ោង មុនអាចត្រូវ ពន្លត់ទៅវិញបាន។ យោងតាមការបញ្ជាក់ពីមន្ទីរពេទ្យផ្ទាល់ នៅពេលភ្លើងចាប់ផ្តើមឆេះ គឺមានវត្តមានបុគ្គលិកមន្ទីរពេទ្យសរុបចំនួន ២២៤នាក់ និងអ្នកជំងឺ១០៣នាក់នៅទីនោះ ខណៈអ្នកបាត់បង់ជីវិតគឺសុទ្ធតែជាអ្នកជំងឺ។ សម្រាប់មូលហេតុវិញ គេសង្ស័យថា អាចមកពី បញ្ហាចរន្តអគ្គិសនី៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close