UI_LongBanner

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ព្រមានជាថ្មីម្តងទៀតថា សង្រ្គាមប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅ តំបន់ហ្គាហ្សាស្ទ្រីព អាចនឹងផ្ទុះឡើងបានគ្រប់ពេល

41

តែលអាវីវ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនាថ្ងៃសុក្រសប្តាហ៍នេះ ព្រមានជាថ្មីម្តងទៀតថា សង្រ្គាមប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅ តំបន់ហ្គាហ្សា ស្ទ្រីព (Gaza Strip) អាចនឹងផ្ទុះឡើងបានគ្រប់ពេល គឺសូម្បីនៅមុនពេលការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅ នៅសប្តាហ៍ ក្រោយ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយដូច្នេះថា «ការធ្វើសង្រ្គាមនៅ តំបន់ Gaza Strip អាចនឹងកើតឡើងបានគ្រប់ពេល រួមទាំងកំឡុងពេល៤ថ្ងៃ មុនការបោះឆ្នោតសកល នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ» ។ លោក Netanyahu ទើបតែបានព្រមានហើយថា ដោយសារតែការកើនឡើងខ្លាំងនៃភាពតានតឹង ប្រទេសលោកប្រហែលមិនមាន ជម្រើសរើសអ្វីផ្សេងក្រៅពីធ្វើសង្រ្គាមជាមួយក្រុមប្រដាប់អាវុធ នៅតំបន់ Gaza ឡើយ។

CMA_LongBanner

កម្តៅនៃភាពតានតឹងបានកើនឡើងខ្លាំង នៅតំបន់ព្រំដែន Gaza បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនៅទីនោះ រួមមានទាំង ក្រុមហាម៉ាស់ (Hamas) បានបាញ់ផ្លោងគ្រាប់រ៉ុក្កែតជាបន្តបន្ទាប់ចូលមកក្នុងទឹកដីអ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលបានឆ្លើយ តបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាស៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close