UI_LongBanner

សម្តេចតេជោ ហ៊ុន សែន៖ អនុមោទនាបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ !

42

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន៖ សែន ថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមកម្លេះ។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារាមនានា។

CMA_LongBanner

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៩នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋបានចូលរួមក្នុងពិធីបុណ្យនេះ ។

ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសសូមជួបតែសេចក្តី សុខសេចក្តីចម្រើនគ្រប់ៗគ្នា៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close