UI_LongBanner

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ជួញដូរគ្រឿងញៀនពីឡាវ មកកម្ពុជា

29

ស្ទឹងត្រែង៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ពីឡាវមកកម្ពុជា នៅទឹសឦសាន បើកការស្រាវជ្រាវ ក្រុមបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា អស់រយៈពេលជិត ២ខែមកហើយនោះ ឃាត់ខ្លួនបានជនជាតិខ្មែរ ម្នាក់ និងឡាវម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច ក្បាលស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្រឹងត្រែង ។

CMA_LongBanner

ជនសង្ស័យ២នាក់នោះ ឈ្មោះ ថង់ ភីន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ឡាវ មុខរបរ កសិករ និងម្នាក់ឈ្មោះ ឡៃ ស៊ូលីប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE)២៨៩៦,៤៦ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close