UI_LongBanner

គ្រោះថ្នាក់ចរាចរណ៍ទាំងគ្រួសារ! ស្លាប់ឪពុក ឯម្តាយនិងកូនពីរនាក់រងរបួសធ្ងន់ធ្ងរ

138

ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ រថយន្តបុកប៉ះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងក្នុងទិដៅស្របគ្នាពីខេត្តព្រះសីហនុ ទៅភ្នំពេញ និងបណ្តាលអោយ បុរសម្នាក់ជាឪពុកបានស្លាប់នៅនឹងកន្លែង ម្តាយរងរបួសធ្ងន់ធ្ងរ និងកូនចំនួន០២របួសផងដែរ នៅវេលាម៉ោង០៥:០០នាទីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៧-១៤៨ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ3E-8609 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)  មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំនុចខាងលើ បានបុកម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ សណ្តោងរុឺម៉កក្នុងទិសដៅស្របគ្នា អ្នកបើកបរឈ្មោះ ឈៀង ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរ ខេត្តព្រៃវែង អ្នកបើកបររុឺម៉ក ដឹកប្រពន្ធនឹងកូនចំនួន ០២នាក់ ប្រពន្ធឈ្មោះ សាក់ សេង

១-ឈ្មោះ ឈៀង ប៊ុនធឿន អ្នកបើកបរ (ស្លាប់នៅនឹងកន្លែង)
២-ឈ្មោះ សាក់ សេង រងរបួស ធ្ងន់ (ប្រពន្ធ)។
៣-ឈ្មោះ ធឿន ធេប រងរបួស ស្រាល (កូន)។
៤-ឈ្មោះ ធឿន ធីម រងរបួស ស្រាល (កូន) ។

CMA_LongBanner

ជនរងគ្រោះទាំងបីនាក់ត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។

ក្រោយកើតហេតុសាកសពត្រូវបានប្រគល់ជូនបងប្អូនយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែករថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ។ដោយ វ៉ើន កញ្ញា

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close