UI_LongBanner

ចៅចាក់ស្មុក៖ សម រង្ស៊ី ជាពូជក្បត់ជាតិ ក្បត់ព្រះមហាក្សត្រតត្រកូល

56

ភ្នំពេញ៖ ពូជក្បត់ជាតិ និងក្បត់ព្រះមហាក្សត្រ នៅតែជាពូជក្បត់ជាតិ ក្បត់ព្រះមហាក្សត្រត្រកូលដដែល! ជាថ្មីម្តងទៀតនៅរាត្រីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩ តាមរយៈបទសម្ភាសរៀបចំឡើងដោយវិទ្យុអាស៊ីសេរី ជាវិទ្យុឯករាជ្យក្លែងក្លាយ ជនក្បត់ជាតិ សម រង្ស៉ី បានបន្តប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រខ្មែរជាទី គោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ រំលោភបំពានធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដោយប្រើ ប្រាស់សម្តីបាតផ្សារ និងគ្មានការគោរពចំពោះអង្គព្រះមហាក្សត្រក្នុងចិត្តខ្លួនឡើយ។

សម រង្ស៉ី និយាយដោយប្រមាថព្រះចេស្តាថា៖ «អ្នកនៅលើទឹកដីប្រទេសកម្ពុជាជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។ នេះជាទឡ្ហីករណ៍ថ្មីមួយទៀតដែលបញ្ជាក់ថាត្រកូលក្បត់ជាតិ សម រង្ស៉ី ពិតជាកាត់ទៅរកខ្មោចឪខ្លួន គឺជនក្បត់ជាតិ សម សារី មែន។

តាមពិតទៅ សម រង្ស៉ី គ្មានតម្លៃអ្វីសម្រាប់កម្ពុជាទៀតឡើយ ហើយគ្មានតម្លៃអ្វីត្រូវឆ្លើយឆ្លងជាមួយជនក្បត់ជាតិតពូជនេះដែរ ព្រោះទាំងប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិក៏លែងចាប់អារម្មណ៍ និងឱ្យតម្លៃជនក្បត់ជាតិ សម រង្ស៉ីដែរ។ សម រង្ស៉ី នៅពេលនេះមានតម្លៃតែម្យ៉ាងគត់សម្រាប់ការអនុវត្តច្បាប់ប៉ុណ្ណោះ ហើយអាជ្ញាធរបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការវាយខ្នោះ និងញាត់គុកជនចង្រៃជាតិនេះ។

ប៉ុន្តែសម្តីគ្មានការទទួលខុសត្រូវ ញុះញង់ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែររបស់ សម រង្ស៉ី នៅពេលនេះ មិនអាចអត់ឱនឱ្យបានឡើយ ហើយចាំបាច់ត្រូវឆ្លើយតបដើម្បីបង្ហាញដល់ពិភពលោកឱ្យដឹងថាទណ្ឌិត សម រង្ស៉ី ជាត្រកូលជនក្បត់ជាតិតពូជពីឪដល់កូន។ សំណុំរឿងប្រមាថព្រះចេស្តាព្រះមហាក្សត្រប្រឆាំងនឹងជនក្បត់ជាតិរូបនេះកាលពីលើកមុនមិនទាន់បានចាត់ការចប់ផង ជនក្បត់ជាតិ សម រង្ស៉ី ដដែលនេះបន្តបំពានក្នុងចេតនា បំផ្លាញព្រះកិត្តិស័ព្ទ ព្រះកិត្តិនាម និងព្រះរាជតួនាទីរបស់ អង្គព្រះមហាក្សត្រ។

សម រង្ស៉ី ជាជនមើលគុណ និងជាសត្វក្រពើវង្វេងបឹង។ សម រង្ស៉ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលពលរដ្ឋគ្រប់រូបបានតម្កល់ជានិមិត្តរូបជាតិដោយពាក្យអសុរស ហើយសម រង្ស៉ី ភ្លេចថា ដោយសារតែអង្គព្រះមហាក្សត្រដែលខ្លួនបាននិងកំពុងប្រមាថនេះហើយដែលបានឡាយព្រះហស្ថលេខាតាមការក្រាបបង្គំទូលថ្វាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីលើកលែងទោសដល់ជនក្បត់ជាតិឯងពីរដងរួចមកហើយគឺនៅឆ្នាំ២០០៥ និងនៅឆ្នាំ ២០១៣ ម្តងទៀត។

អ្វីដែលទណ្ឌិត សម រង្ស៉ី បាននិយាយនៅលើរលកធាតុអាកាសវិទ្យុអាស៊ីសេរីនៅពេលនេះ គឺជាការប្រមាថព្រះចេស្តាព្រះមហាក្សត្រជាសាធារណៈ ហើយរំលោភបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ រដ្ឋធម្មនុញ្ញដែល សម រង្ស៉ី ដែល សម រង្ស៉ី ក៏បានចូលរួមតាក់តែង និងបានចូលរួមអនុម័តឱ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ ១៩៩៣ ផងនោះ ត្រង់មាត្រា៧ ចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។

ចំណែក មាត្រា៨ ចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។ ហេតុអ្វីបានជា សម រង្ស៉ី ភ្លេចនូវអ្វីដែលខ្លួនបានចូលរួមតាក់តែង និងក៏ភ្លេចពាក្យសម្បថនៅមុខព្រះស្វេតឆ័ត្រ មុខប្រាង្គប្រាសាទអង្គរវត្ត ហើយបែរជាយកស្ថាប័នព្រះមហាក្សត្រ និងអង្គព្រះមហាក្សត្រមកជាន់ឈ្លី ប្រមាថ និងបំពាន់រដ្ឋធម្មនុញ្ញដើម្បីបម្រើផលប្រយោជន៍នយោបាយនិងមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួនយ៉ាងដូច្នេះ?

ចាប់តាំងពីមុនឈានជើងចូលមកក្នុងឆាកនយោបាយកម្ពុជានៅឆ្នាំ១៩៩៣ ទណ្ឌិត សម រង្ស៉ី គឺជាជនសកម្មនិយមប្រឆាំងនឹងការរស់ឡើងវិញរបស់ជាតិនិងប្រជាជនកម្ពុជា។ សាក្សីជាជនបរទេស និងជាមន្ត្រីអង្គការសហប្រជាជាតិ បានលើកឡើងថា នៅឆ្នាំ ១៩៩១ សម រង្ស៉ី បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអង្គការមនុស្សធម៌នានា ដែលចូលមកជួយកម្ពុជា និងប្រជាជនខ្មែរ។ អង្គការមនុស្សធម៌ទាំងនោះបានចូលមកតាំងពីឆ្នាំ១៩៧៩ ដើម្បីជួយសម្រាលនូវការលំបាករបស់ពលរដ្ឋខ្មែរដែលទើបតែងើបពីរបបវាលពិឃាតខ្មែរក្រហម និងកាត់បន្ថយការរងគ្រោះដោយអយុត្តិធម៌ពីការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងនយោបាយពីបស្ទឹមប្រទេសដោយសារតែការវាយផ្តួលរំលំរបបខ្មែរក្រហម។ ចាប់តាំងពីឆ្នាំ ១៩៩៤ សម រង្ស៉ី បានអំពាវ នាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដោយប្រើប្រាស់នយោបាយបំផ្លាញជាតិអំពាវនាវឱ្យបរទេសកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។

សម រង្ស៉ី ជាប់ឈ្មោះថាជាអ្នករើសអើងប្រកាន់ពូជសាសន៍ហើយត្រូវបានអ៊ុនតាក់ធ្វើការព្រមានជាផ្លូវការ។ ឥរិយាបថក្រអឺតក្រទមប្រកបដោយការសងសឹករបស់ សម រង្ស៉ី នេះទៀតសោតក៏ដោយសារតែ សម រង្ស៉ី ជាកូនរបស់ សម សារី ដែលជាជនក្បត់ជាតិ និងត្រូវបានគេដឹងថាជាឧបករណ៍នយោបាយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប្រមុខរដ្ឋនៃសម័យសង្គមរាស្ត្រនិយម។ សម រង្ស៉ី មានគំនុំនយោបាយដ៏ជ្រៀលជ្រៅបំផុត ហើយអ្វីដែលសម រង្ស៉ី ធ្វើការសងសឹកគឺបំផ្លាញកម្ពុជា ក្រោម លេសស្រឡាញ់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

ទង្វើដ៏ស្មោគគ្រោករបស់ សម រង្ស៉ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ត្រូវតែប្រឈមនឹងមុខច្បាប់ជា ដាច់ខាត។ កម្ពុជាមិនអនុញ្ញាតឱ្យជនក្បត់ជាតិ សម រង្ស៉ី ធ្វើទង្វើស្មោគគ្រោកបំផ្លាញខ្មែរ និងប្រមាថព្រះចាស្តារព្រះមហាក្សត្រស្រេចតែចិត្តចង់ឡើយ។ សំណួរអាចចោទសួរថា ហេតុអ្វីបានជាសម រង្ស៉ី ចូលចិត្តប្រមាថជាតិខ្មែរ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ? ចម្លើយយ៉ាងខ្លីមកពី សម រង្ស៉ី គ្មានបេះដូងជាខ្មែរ។ សម រង្ស៉ី បានយកប្រជាជនខ្មែរធ្វើជាសត្រូវ និងធ្វើជាសត្រូវនៃសន្តិភាព និងការអភិវឌ្ឍ។

ដើម្បីដោះស្រាយគំនុំសងសឹកគ្រួសារជាជនក្បត់ជាតិរបស់ខ្លួន សម រង្ស៉ី ហ៊ានប្រមាថព្រះមហាក្សត្រដោយគ្មានញញើតដៃ និងគ្មានកោតក្រែងចិត្តរបស់ប្រជារាស្ត្រខ្មែរឡើយ។ អ្វីដែលពលរដ្ឋខ្មែរទាំងអស់ត្រូវដឹង សម រង្ស៉ី មិនដែលប្រើប្រាស់លិខិតឆ្លងដែនជាពលរដ្ឋខ្មែរ ដើម្បីធ្វើដំណើរឡើយ គឺប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិបារាំងដែលខ្លួនមានមិនដែលឱ្យតម្លៃសញ្ញាបត្រនៅក្នុងស្រុកឡើយ ហើយក៏មិនឱ្យតម្លៃនៃការលះបង់របស់ប្រជាពលរដ្ឋខ្មែរដើម្បីជាតិ សាសនា និងព្រះមហាក្សត្រឡើយ។ នេះគឺជាភាពធូរថ្លៃរបស់អ្នកនយោបាយបំផ្លាញជាតិ និងក្បត់ព្រះរាជបល្ល័ង្គ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩

អត្ថបទដែលជាប់ទាក់ទង
Open

Close