UI_LongBanner

អគ្គិភ័យដែលឆាបឆេះឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់មួយកន្លែង នៅក្បែរផ្សារដីហុយ ពេលនេះរលត់ទៅវិញហើយ ប្រើទឹក២៤ឡាន ដើម្បីបាញ់ពន្លត់ មូលហេតុកំពុងស្រាវជ្រាវ

41

ភ្នំពេញ៖ អគ្គិភ័យដែលឆាបឆេះឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់មួយកន្លែង នៅក្បែរផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បានរលត់ទៅវិញហើយ ក្រោយមានការអន្ដរាគមន៍ពីសមត្ថកិច្ច។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីក្នុងឃ្លាំងខាងលើ ទើបបង្កជាអគ្គីភ័យឆាបឆេះ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់។

សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់វេលាម៉ោងជិត៧យប់ ទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុង ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន២៧គ្រឿង បាញ់ទឹកអស់ចំនួន២៤ឡាន ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៥គ្រឿង បាញ់ទឹកអស់១៥ឡាន, ក្រសួងមហាផ្ទៃ១គ្រឿង មិនបានប្រើប្រាស់ទឹក, កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៤គ្រឿង បាញ់ទឹកអស់២ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ២គ្រឿង បាញ់ទឹកអស់២ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ៤ឡាន បាញ់ទឹកអស់៤ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង បាញ់ទឹកអស់១ឡាន។

សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងដែលអគ្គិភ័យនេះឆាបឆេះ មានម្ចាស់ឈ្មោះ តុង ធូ ភេទប្រុស អាយុ៨៣ឆ្នាំ ដែលប្រភេទសំណង់ ដែកប្រក់ស័ង្កសីទំហំ៨ម៉ែត្រ គុណ១០ម៉ែត្រ។ ចំពោះគ្រោះថ្នាក់នេះ បណ្ដាលឲ្យខូចខាត រថយន្តចំនួន១គ្រឿង, គ្រឿងម៉ាស៊ីនត្រជាក់អស់មួយចំនួន តែបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ខណៈមូលហេតុ សមត្ថកិច្ចកំពុងធ្វើការសា្រវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close