UI_LongBanner

ថ្ងៃបិណ្ឌទី៩ ! កូនប្រុសតិរច្ឆានទាញកាំបិតកាប់ឪពុកម្តាយ របួសទាំង២នាក់…

492

បាត់ដំបង ៖ កូនប្រុសម្នាក់ បានទាញកាំបិតកាប់កាប់ប្រហារមកលើឪពុកម្តាយជរាយ៉ាងសាហាវគ្មានញញើតដៃ បណ្តាលឲ្យអ្នកមានគុណទាំង២ រងរបួសធ្ងន់-ស្រាល ហូរឈាមកក្លាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសសង្គ្រោះជីវិត។
ករណីអំពើហិង្សាកូនប្រុសកាប់ប្រហារឪពុកម្តាយដ៏សាហាវនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង១៨នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន ។

ជនកំណាចដែលហ៊ានលើកដៃកាប់ឪពុកម្តាយគ្មានញញើតនេះ មានឈ្មោះ លុយ សុធី ហៅជយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។ ចំណែក ជនរងគ្រោះ ជាឪពុកមានឈ្មោះលុយ វ័រ អាយុ៦៧ឆ្នាំ រងរបួសធ្ងន់ត្រង់ក្បាល ។ រីឯជនរងគ្រោះជាម្តាយ មានឈ្មោះស៊ុន ភាន អាយុ៦២ឆ្នាំ រងរបួសស្រាល ។
តាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ជនដៃដល់មានជំងឺសរសៃប្រសាទប្រចាំកាយ ទោះជាកន្លងមក ក្រុមគ្រួសារនាំទៅមន្ទីរពេទ្យស្វែងរកការព្យាបាលយ៉ាងណា ក៏មិនទទួលបានផលដែរ យ៉ាងហោចណាស់ បានត្រឹមធូរស្បើយក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយជនដៃដល់ជាកូននេះ ធ្លាប់រករឿងដេញកាប់ឪពុកម្ដាយ បងប្អូនច្រើនដងមកហើយ ទើបថ្ងៃកើតហេតុ ជនដៃដល់បានកាប់ប្រហារឪពុកម្តាយ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ តែជនដៃដល់បានរត់គេចខ្លួនបាត់ រហូតដល់វេលាម៉ោង៨ និង២០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ ទើបចាប់ខ្លួនជនដៃដល់បាន នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close