UI_LongBanner

ប៉ូលិសស័ក្តិ៥ម្នាក់ បើករថយន្តមិនប្រយ័ត្ន បុកបុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់

156

ភ្នំពេញ៖​ សន្តិសុខ KTV.J ម្នាក់ រងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ ខណៈដែល មន្ត្រីនគរបាលស័ក្តិ៥ នៃការិយាល័យទិន្ន័យអន្តោប្រវេសន៍ម្នាក់ បានបើករថយន្តម៉ាក មីស៊ុយប៊ីស៊ី ប៉ាសេរ៉ូ ធ្វេសប្រហែសខ្វះការប្រុងប្រយត្ន័ ទៅមកបុកពេញទំហឹង តែម្តង ផ្ទប់ទៅនឹងរនាំងដែក ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង០៥នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខខារ៉ាអូខេជេរ (KTV.J) លើផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កខាងលើនេះ ម៉ាក មីស៊ុយប៊ីស៊ី ប៉ាសេរ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4029 បើកបរដោយឈ្មោះ ប៉ាវ សាមុត ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីនគរបាលស័ក្តិ៥ នៃការិយាល័យទិន្ន័យអន្តោប្រវេសន៍ ស្នាក់នៅផ្ទះលេខ ៧១ ផ្លូវលេខ ១០៥ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបើកឡើងទៅចតលើចិញ្ចើមផ្លូវ មុខKTV.J ខាងលើ ដោយក្បាលរថយន្តទិសពីជើងទៅត្បូង ជ្រុលទៅបុកអ្នករៀបចំរថយន្ត ឈ្មោះ គ្រេង ភាព ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខKTV.J ស្នាក់នៅកន្លែងធ្វើការ រងរបួសធ្ងន់ ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ចំណែករថយន្តរងការខូចខាតធ្ងន់ ម៉ូតូមួយគ្រឿងខូចខាតស្រាល និងរនាំងដែកខូចអស់២ផ្ទាំង ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការពិនិត្យនិងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close