UI_LongBanner

ខ្លាំងមែន! ហ្គេមបាញ់ត្រីនៅជាប់ដេប៉ូលក់សាំងសូគីម៉ិច ច្រមុះជ្រូកក្បាលថ្នល់ បើកដំណើរការអស់រាប់ឆ្នាំកន្លងមក

54

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីនៅជាប់ដេប៉ូលក់សាំងសូគីម៉ិច ច្រមុះជ្រូកក្បាលថ្នល់ កំពុងបើកលេងយ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសំណាក់នគរបាល ពាក់ព័ន្ធនោះឡើយ ពិសេសនោះគឺបើកដំណើរការអស់រាប់ឆ្នាំកន្លងទៅហើយ ខណះដែលបច្ចុប្បន្ននេះនៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើន ។

ជាក់ស្ដែងទីតាំងដែលបើកលេងហ្គេមបាញ់ត្រីខុសច្បាប់គឺនៅតាមបណ្ដោយផ្លូវលេខ២៧១ ខាងក្រោយដេប៉ូលក់សាំងសូគីម៉ិចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

បើតាមប្រភពច្បាស់ការបានបង្ហើបអោយដឹងថា ទីតាំងខាងលើនេះកំពុងតែកើបលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការបើកហ្គេមបាញ់ត្រី ហើយសង្ស័យត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចខណ្ឌចំការមន បានជាអាចឈរជើងបានយ៉ាងយូរ និងច្រើនដូចនេះ ។

សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។

ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសា សន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close