UI_LongBanner

សភាពាណិជ្ជកម្មអឺរ៉ុប ស្វែងយល់វិស័យការងារ នៅកម្ពុជា

29

ភ្នំពេញ៖ សភាពាណិជ្ជកម្មអឺរ៉ុប បានមកសិក្សាស្វែងយល់ ពីវិស័យការងារ និងការអនុវត្តច្បាប់ថ្មីៗនៅកម្ពុជា ដើម្បីសរសេរបញ្ចូលក្នុងសៀវភៅ «ស» របស់ខ្លួនដើម្បីប្រាប់ ឲ្យអ្នកវិនិយោគអឺរ៉ុប ឲ្យមករកស៊ីនៅកម្ពុជា។

ក្រោយជំនួបរវាងលោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការ បានឲ្យដឹងថា លោក Arnaud ពេញចិត្តជាខ្លាំង ការផ្តល់ព័ត៌មានដល់អ្នកវិនិយោគអឺរ៉ុប ឲ្យយល់កាន់តែច្បាស់ពីច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយ ពាក់ព័ន្ធវិស័យការងារ ។

លោកបញ្ជាក់ថា ភាគីទាំងពីរប្តេជ្ញាបន្តភាពជាដៃគូ ក្នុងការដោះស្រាយរាល់សំណូមពរ ឬកង្វល់នានា សំដៅធ្វើយ៉ាងណា ឲ្យបរិយាកាសវិនិយោគនៅកម្ពុជា មានភាពទាក់ទាញដល់អ្នកវិនិយោគអឺរ៉ុប ។

លោកគូសបញ្ជាក់ថា គណៈប្រតិភូសភាពពាណិជ្ជកម្ម ចង់សរសេរអ្វីដែលគាត់ស្នើសុំ ដាក់ក្នុងសៀវភៅ«ស» ដើម្បីជាមគ្គុទេសក៍ ដល់សហគមន៍អឺរ៉ុបឲ្យយល់ដឹង និងជាច្បាប់ក្នុងការធ្វើអាជីវកម្ម ពាក់ព័ន្ធបទដ្ឋាននានា ចំពោះការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក អ៊ិត សំហេង ក៏បានស្នើសភាពាណិជ្ជកម្ម ខិតខំថែមទៀតក្នុងភាពជាដៃគូ ជាមួយក្រសួងការងារ ដែលកន្លងមកសភាពាណិជ្ជកម្ម បានធ្វើការការងារជាច្រើន ដែលធានាទៅដល់ បរិយាកាសវិនិយោគ ៕ ដោយ៖ ស សំណាង

អត្ថបទដែលជាប់ទាក់ទង
Open

Close