UI_LongBanner

ជនជាតិចិនម្នាក់ប្រើថ្នាំហួសកម្រិត បណ្ដាលឱ្យស្លាប់

89

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង៣០នាទី  មានករណីជនចិនម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត ពេទ្យចំការចេក ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាជនជាតោចិន ភេទប្រុស អាយុ ៣០ឆ្នាំ និងកំពុងស្វែងរកអត្តសញ្ញាណជនរងគ្រោះ លិខិតឆ្លងដែន។ បើតាមការពិនិត្យរបស់មន្រ្តីនគរបាលជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត រួមទាំងគ្រូពេទ្យជំនាញ បានឲ្យដឹងថា ជនងគ្រោះស្លាប់ដោយសារ ប្រើប្រាស់ថ្នាំហួសកម្រិត។

បច្ចុប្បន្នសពជនបរទេសខាងលើ ត្រូវបានតម្កល់ទុកបណ្តោះអាសន្ន នៅសាលរក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្ត ពេទ្យចំការចេក៕ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close