UI_LongBanner

តោះ​ ​ទៅ​មើល​ចំណាត់ថ្នាក់​រវាង​ក្រុម​អុីរ៉ង់​ ​និង​កម្ពុជា​ ​មុន​ជួបគ្នា​ថ្ងៃស្អែក​

46

បើសិនជា​ ​ប្រិយមិត្ត​គឺជា​អ្នក​និយមតាម​ដាន​ទស្សនា​បាល់ទាត់​ ​ប្រហែលជា​បានដឹង​ហើយ​ថា​ ​ក្រុម​ជម្រើស​ជា​តិ​អុី​រ៉ង់​ ​គឺជា​ក្រុម​ដ៏​ខ្លាំង​មួយ​នៅ​ទ្វីបអាស៊ី​ ​និង​មាន​កីឡា​ក​រល្អៗ​លេង​នៅ​លី​គ​ក្នុង​ទ្វីបអឺរ៉ុប​ផង​ដែរ​ ​។​

ចំណែក​ចំណាត់ថ្នាក់​នៃ​ក្រុមជម្រើសជាតិ​នេះ​វិញ​ ​ពិតជា​មិនធម្មតា​ ​គឺ​ស្ថិតនៅ​លេខរៀង​ទី១​ ​ប្រចាំ​ទ្វីបអាស៊ី​ ​និង​លេខរៀង​ទី​ ​២៣​ ​ក្នុង​ពិភពលោក​ ​ចំនែក​ក្រុម​គោព្រៃ​កម្ពុជា​ ​ស្ថិតនៅ​លេខរៀង​ទី៣៦​ ​ប្រចាំ​ទ្វីបអាស៊ី​ ​និង​លេខរៀង​ទី១៦៩​ ​ក្នុង​ពិភពលោក​ ​ពោល​គឺ​នៅ​ក្រោយ​ក្រុម​អុី​រ៉ង់​ដល់ទៅ​ ​១៣៤​ ​លេខរៀង​ឯណោះ​ ​។​

​​ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​ពី​គ្រូបង្គោល​ ​Félix​ ​Dalmás​ ​និង​លោក​ ​Keisuke​ ​Honda​ ​ក្នុងរយៈពេល​ចុងក្រោយ​នេះ​ ​ប្រិយមិត្ត​គឺ​សុទ្ធតែ​បានដឹង​ពី​ទម្រង់​លេង​ថ្មី​ ​នៃ​ក្រុមជម្រើសជាតិ​ ​ដោយ​ទទួល​បានការ​សរសើរ​ ​និង​គាំទ្រ​ច្រើន​ ​ដូច្នេះតើ​ការប្រកួត​នៅ​ថ្ងៃស្អែក​នេះ​ ​ក្រុម​គោព្រៃ​ ​នឹង​នៅតែ​អាច​ធ្វើ​បាន​ល្អ​ ​ឬ​យ៉ាងណា​?​ ​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​នឹង​ធ្វើការ​ផ្សាយបន្តផ្ទាល់​ ​ការប្រកួត​រវាង​ក្រុមជម្រើសជាតិ​ ​អុីរ៉ង់​ ​និង​ ​កម្ពុជា​ ​នៅ​ថ្ងៃទី១០​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ចាប់ពី​ម៉ោង​ ​៨​:​៣០​ ​នាទី​យប់​តទៅ​ ​៕​

 

អត្ថបទដែលជាប់ទាក់ទង
Open

Close