UI_LongBanner

គ្រូ​ អុីរ៉ង់​ និយាយ​មក​គឺ​មានទំនុក​ចិត្ត​លើ​ក្រុម​ខ្លួន​មែនទែន​

32

ការប្រកួត​​វគ្គ​ជម្រុះ​ពាន​រង្វាន់​ FIFA​ World​ Cup​ ​2022​ បាន​ត្រលប់​មកវិញ​ហើយ​ នៅ​ថ្ងៃទី១០​ ខែតុលា​នេះ​ ដោយក្រុម​លេខ១​ ​ប្រចាំ​ទ្វីប​អា​សុី​ អុី​រ៉ង់​ នឹង​បើក​កីឡដ្ឋាន​ដ៏​ធំ​របស់​ខ្លួន​ក្នុង​ទីក្រុង​ តេហេរ៉ង់​ ឈ្មោះ​ ​Azadi​ ដែល​អាច​ផ្ទុក​មនុស្ស​ជាង​ ៩មុឺ​ននា​ក់​ ​ស្វាគមន៍​ក្រុម​ភ្ញៀវ​កម្ពុជា​។​

លោក​ Marc​ Wilmots​ ​ដែល​​ជា​​អតីត​កីឡាករ​ និង​គ្រូ​បង្វឹក​ជម្រើស​​ជាតិ​ បែលហ្សិក​ ​ធ្លាប់​​បាន​បញ្ជាក់​​ថា​ ក្រុម​របស់​លោក​នឹង​លេង​ប្រយុទ្ធ​​ខ្លាំង​ ដោយ​មិន​គិតថា​ក្រុម​ដៃគូ​ប្រកួត​ជា​ក្រុម​អ្វី​នោះ​ទេ​។​ លោក​មាន​កុងត្រា​ដឹក​នាំ​ក្រុម​ អុីរ៉ង់​ ​រហូតដល់​ World​ Cup​ 2022​ ដោយ​​មាន​​តម្លៃ​ពលកម្ម​ចំនួន​ ១,៥​​លាន​ដុល្លារ​ក្នុង​ ១​​ឆ្នាំ​ ​។​

លោក​ទើប​ចូល​មក​ដឹកនាំ​ក្រុម​យក្ស​ប្រចាំ​ទ្វីប​អា​សុី​មួយ​នេះ​បាន​ ៣ប្រកួត​តែប៉ុណ្ណោះ​ ដោយ​ប្រកួត​ដំបូង​ឈ្នះ​ សុី​រី​ ៥​-​០​ ប្រកួត​ទី​​២​ ស្មើ​ជាមួយ​កូរ៉េ​ខាង​ត្បូង​ ១​-​១​ និង​​ប្រកួត​ ចុង​ក្រោយ​ឈ្នះ​ ហុងកុង​​២​-​០​ ។​ ​

សូម​បញ្ជាក់​ផង​​ដែរ​ថា​ ​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​នឹង​​ធ្វើការ​​ផ្សាយបន្តផ្ទាល់​ ការប្រកួត​​រវាង​ក្រុម​ទាំងពីរ​នេះ​ ​នៅ​​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩​ ​​ចាប់ពី​ម៉ោង​ ៨​​:​៣០​ នាទី​យប់​តទៅ​ ៕​

អត្ថបទដែលជាប់ទាក់ទង
Open

Close