UI_LongBanner

ផ្ទុះហ្គាសលើទូកក្នុងសមុទ្រ បណ្ដាលឱ្យឆេះទូក និងរបួស៣នាក់(មានវីដេអូ)

66

ព្រះសីហនុ៖ លោកវរសេនីយ៍ទោខឹម សុផល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា រសៀលម៉ោង១៣:៣០នាទី ថ្ងៃទី៩ខែតុលា ឆ្នាំ២០១៩នេះ ទូក នេសាទមួយគ្រឿង បានឆេះនៅលើផ្ទៃសមុទ្រចំណុចឃ្លងកោះពស់ ខេត្តព្រះសីហនុ ។

លោក ខឹម សុផល បានបញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងដោយផ្ទាល់ ចេញទៅជួយសង្គ្រោះជនរងគ្រោះជាបន្ទាន់ ដោយមានការជួយ ផ្តល់មធ្យោបាយអូរប័រពីរគ្រឿង របស់លោកឧកញ៉ា ទៀ វិចិត្រ និងមានការចូលរួមពីប្រជានេសាទផងដែរ។

ទូកនេះជាប្រភេទទូកក្តា ៨គូ ពណ៌ខៀវ ទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ នៅលើទូកមាន ម៉ាស៊ីនចំនួន ២គ្រឿង ម៉ាកអ៉ីស្គី និងម៉ាកហុងដា មានមនុស្ស ៣នាក់នៅលើទូក ៖
១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក។
២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករ នេសាទ។
៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករ នេសាទ ។

ម្ចាស់ទូកបាន ប្រាប់ សមត្ថកិច្ច ថា មូលហេតុដែល ឆេះ មកពីផ្ទុះកំប៉ុងហ្គាស ដែល ទុក នៅ ក្បែរ ម៉ាស៊ីន ពេល ដែល ទូក រត់ ក្តៅ ម៉ាស៊ីន កំប៉ុង ហ្គាស មួយ ស្បោង ដែល នៅ ក្បែរ នោះបានផ្ទុះឡើងហើយឆេះរាលដាលពីដុងសាំងដែលនៅក្បែរនោះ សម្ភារៈនេសាទ នៅលើទូកឆេះ ខូចខាតទាំងស្រុង តែមិនបណ្តាលអោយរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយសារតែនៅពេលកើតហេតុមានទូកនេសាទនៅក្បែរនោះ និងអូប័រ លោកឧកញ៉ា ទៀ វិចិត្រ ចំនួន២គ្រឿងចុះជួយអន្តរាគមន៍ទាន់ពេលវេលា ។ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close