UI_LongBanner

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៥៤នាក់ នៅទូទាំងប្រទស​សម្រាប់ថ្ងៃទី៩​ ខែតុលានេះ

54

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៤នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៨ករណី ឃាត់ខ្លួន២៩នាក់ និងប្រើប្រាស់១៤ករណី ឃាត់ខ្លួន២៥នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប៧,៥៣៧ករណី ដោយឃាត់មនុស្សចំនួន១៥,៩៤១នាក់ (ស្រី១,០៨៣នាក់) (ជនបរទេស៣៤៤នាក់ ស្រី៥៩នាក់ មាន១២សញ្ជាតិ)៕

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close