UI_LongBanner

ស្លាប់២នាក់ ក្នុងហេតុការណ៍បាញ់ប្រហារនៅអាល្លឺម៉ង់

44

អាល្លឺម៉ង់៖ ប៉ូលិសអាល្លឺម៉ង់ នៅថ្ងៃពុធនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់ ក្នុងករណីបាញ់ប្រហារនៅឯទីក្រុង Halle ស្ថិតនៅភាគខាងកើតនៃប្រទេស។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

យោងតាមប៉ូលិសអាល្លឺម៉ង់ មនុស្សម្នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែជនសង្ស័យដទៃទៀតត្រូវបាន គេជឿជាក់កំពុងរត់គេចខ្លួននៅក្នុងតំបន់ Paulus តាមរថយន្ដមួយគ្រឿង។ ដោយឡែក ករណី
បាញ់ប្រហារលើកទី២ ក៏ផ្ទុះឡើងផងដែរនៅតំបន់ Landsberg ស្ថិតនៅចំងាយ១៥គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង Halle។

ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ណាមួយថាករណីបាញ់ប្រហារទាំង២លើកនេះ មានជាប់ពាក់ព័ន្ធគ្នានោះទេ ខណៈប៉ូលិសអាល្លឺម៉ង់ប្រាប់ឱ្យប្រជាជនក្នុងតំបន់ស្ថិតនៅក្នុងផ្ទះ ជាបណ្ដោះអាសន្នសិន៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close