UI_LongBanner

សម្តេច​តេជោ ហ៊ុន សែន៖ លើពិភពលោក មានការដូររបប ប៉ុន្តែគេបន្តប្រើប្រាក់ មិនលុបចោលដូចកម្ពុជាទេ

30

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលឆ ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយត្រូវបានលុបចោលក្រដាសប្រាក់ ក្រោយពីការដូររបបដឹកនាំរដ្ឋាភិបាល។

សម្តេចតេជោបានរំឭកថា ប្រវត្តិសាស្ត្រនៃការដូររបបដឹកនៅកម្ពុជា ប្រាក់រៀល ដែលត្រូវបោះពុម្ពឲ្យចរាចរណ៍នៅក្នុងរបបមុនៗ ត្រូវបំបិទចោលទាំងស្រុង ដោយមិនឲ្យតម្លៃឡើយ។

សម្តេចតេជោ បានលើកជាឧទាហរណ៍ជាក់ស្តែងថា សូម្បីតែប្រទេសវៀតណាមមិនបានបំបាត់ប្រាក់វៀតណាមខាងត្បូងទេ ក្រោយពីឈ្នះសង្គ្រាម ប៉ុន្តែលើកទឹកចិត្តឲ្យប្រជាជនវៀតណាម ដូរយកក្រដាសប្រាក់វៀតណាមខាងជើង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាល លន់ ណុល និងរដ្ឋាភិបាលវៀតណាមខាងត្បូង បានដួលរលំក្រោយអាមេរិកដកខ្លួន ចំណែករដ្ឋាភិបាឡអាហ្វហ្គានីស្ថាន ក៏ដួលរលំក្រោយពីរុស្ស៊ីដកខ្លួនថយ។ ផ្ទុយទៅវិញ ក្រោយពីកងទ័ពវៀតណាមដក នៅឆ្នាំ១៩៨៩ រដ្ឋាភិបាលកម្ពុជា បានឈរជើងយ៉ាងរឹងមាំ ដើម្បីការពារស្ថេរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រារព្ធខួប​អនុស្សាវរីយ៍លើក​ទី​៤០ «១០​តុលា ១៩៧៩-១០​តុលា ២០១៩» នៃការបង្កើតធនាគារជាតិឡើងវិញ នៅ​សាលសន្និសីទ​ចតុម្មុខ ក្នុង​រាជធានី​ភ្នំពេញ​ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល អង្គទូត តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ថ្នាក់ដឹកនាំ និង​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា សរុប​ប្រមាណ៦០០​នាក់​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close