UI_LongBanner

កម្មករសំណង់២ក្រុម អង្គុយផឹកស៊ីទាស់ពាក្រសំដីគ្នា បង្កឲ្យមានហិង្សារចាក់គ្នាធ្លីពោះ

70

ព្រះសីហនុ៖ នៅវេលាម៉ោងជិត០៩យប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ មានករណីហឹង្សារមួយកើតឡើងបណ្តាលអោយបុរសពីរនាក់ ជាកម្មករសំណង់រងរបួសធ្ងន់ នៅក្នុងការដ្ឋានមួយកន្លែង ស្ថិតនៅភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពពីជនរងគ្រោះទាំង០២នាក់បានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានអង្គុយសុីផឹកជាមួយម៉ាកធម្មតា និងមានកម្មករសំណង់មួយក្រុមទៀតផឹកសុីនៅជិតគ្នាដែរ ក្រោយមកបានមើលមុខគ្នានិងឌឿដាក់គ្នាទៅវិញទៅមក រហូតឈានដល់ការប្រើរហឹង្សាបែបនេះ ។

ជនរងគ្រោះទី១ឈ្មោះ ប៊ុន ណៃ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរកម្មសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ជនរងគ្រោះទី២ឈ្មោះ ថន ទុងលេង អាយុ៣២ឆ្នាំ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាកម្មករសំណង់ដូចគ្នា ស្នាក់នៅកន្លែងកើតហេតុ ស្ថិតនៅភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។

សម្ថកិច្ចបានអោយដឹងថា កំពុងអន្តរាគមន៍តាមចាប់ជនសង្ស័យមកសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់។

ក្រោយកើតហេតុការណ៍ជនរងគ្រោះត្រូវបានមិត្តភ័ក្ត្របញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក)  ៕ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close