UI_LongBanner

ព្យុះទីហ្វុង អាចនឹងហូរកាត់កោះ សំខាន់របស់ប្រទេសជប៉ុន នៅចុងសប្តាហ៍នេះ

31

ទីភ្នាក់ងារអាកាសធាតុ បានព្រមានកាលពីថ្ងៃពុធថា ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ អាចនឹងហូរកាត់កោះ ដ៏សំខាន់របស់ប្រទេសជប៉ុន នៅចុងសប្តាហ៍នេះ ដែលអាចប៉ះពាល់ ដល់ការប្រកួតបាល់ឱប ដែលបានគ្រោងទុក និងចរាចរណ៍ទូទាំងតំបន់ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថាព្យុះទីហ្វុងហាហ្គីប៊ី ត្រូវបានគេរំពឹងថា នឹងវាយប្រហារនៅភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយជំរុញឱ្យប្រជាជនប្រុងប្រយ័ត្នជាមុន ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។

គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ព្យុះទីហ្វុងលេីកទីទី១៩ នៃរដូវកាលនៅជប៉ុន កំពុងធ្វើដំណើរយឺតៗ លើទឹកក្បែរកោះអូហ្គាសសារ៉ានៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានសម្ពាធបរិយាកាស ៩១៥ ហិកតានៅកណ្តាលរបស់វាដោយ បញ្ចោញខ្យល់រហូតដល់ ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close