UI_LongBanner

ចាប់មិនចេះអស់សោះ! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ រួមទាំងថ្នាំញៀនមួយចំនួន នៅស្រុកព្រៃនប់

29

ព្រះសីហនុ៖ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ឱ្យដឹងថា កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២២ៈ៤០នាទីយប់ កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចគល់ស្ពានកំពង់ស្មាច់ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុន ប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរកម្មករ ដកហូត វត្ថុតាងរួមមាន ម្សៅសារធាតុញៀនចំនួន៧កញ្ចប់ធំ១កញ្ចប់ និងតូច៦កញ្ចប់ និងទូរស័ព្ទដៃចំនួន១គ្រឿង។ ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close