UI_LongBanner

ជនជាតិចិនបេីករថយន្តសេរីទំនេីបទាំងវឹង ទៅបុកក្បាលព្រួញយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់

30

ភ្នំពេញ៖ បុរសជនជាតិចិនសង្ស័យស្រវឹង បេីករថយន្តសេរីទំនេីប បេីកលឿនបត់ស្ដាំបួងចង្កូតមិនទាន់ ជ្រុលបុកក្បាលព្រួញយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តរងការខូចខាតខ្ទេចអស់មួយចំហៀងមុខខាងឆ្វេង បាក់យ៉ាន់ធ្លាយសំបកទៅមុខលែងរួច សំណាងហេីយដែលមិនមានអ្នករងបួស។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនេីបម៉ាកNISSAN-X-TRAIL ស៊េរីទំនើបពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2-AX-8671 បើកបរដោយបុរសម្នាក់ជាជនជាតិចិន តាមបណ្ដោយផ្លូវ528ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនូចហោះ គោលបំណងបត់ស្ដាំ បត់ស្ដាំតាមឡើងតាមបណ្ដោយផ្លូវ 289 តែដោយរថយន្តលឿនពេកបួងចង្កូតមិនទាន់បណ្ដាលឲ្យបុកក្បាលព្រួញបែងចែកទ្រូងផ្លូវយ៉ាងពេញទំហឹង វេចអស់មួយកង់និងចំណែករថយន្តរងការខូចខាតយ៉ាងដំណំមួយចំហៀងខាងឆ្វេងផ្នែកខាងមុខនិងបែកយ៉ាន់ធ្លាយសំបកកង់ទៅមុខលែងរួច ចំណែកអ្នកបេីកបរបានគចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុ ក៏បានធ្វើការទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុករងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close