UI_LongBanner

រថយន្តតាកូម៉ា បុកគូទរថយន្តហាយលេនឌ័រ រេចង្កូតទៅបុកនឹងរថយន្តឡិចសុីសមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំរួចបើករត់បាត់

40

ភ្នំពេញ៖ រថយន្តតាកូម៉ាមួយគ្រឿងបើកបោះពួយទៅបុកគូទរថយន្តហាយលេនឌ័រ ខណៈបត់ឆ្លងផ្លូវចូលទៅចាក់សាំង បណ្តាលឲ្យរថយន្តហាយលេនឌ័ររេចង្កូតទៅបុកនឹងរថយន្តឡិចស៉ីសមួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យរងកាខូចខាយ៉ាងដំណំ ទាំងសងខាងចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុកាណ៍នេះកើតឡើងកលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចណុចមុខការ៉ាស់សាំងPTT តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-6472បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវបម្រុងចូលចាក់សាំង ខណៈនោះក៏មានរថយន្តតាកូម៉ាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2R-6709 បើកមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទរថយន្តហាយលេនឌ័រ បណ្តាលឲ្យរថយន្តហសយលេនឌ័រជ្រុលទៅបុកនឹងរថយន្តឡិចសុីសមួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខភ្នំពេញ2 AK-0759ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យរងរការខូចខាតយ៉ាងដំណំដូចគ្នា។ ចំណែករថយន្តតាកូម៉ាបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបានចុះមកដល់បានធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើកាដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close