UI_LongBanner

បុរសម្នាក់ត្រូវរន្ទះបាញ់ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម…

47

ភ្នំពេញ ៖ បុរសម្នាក់ ខណៈកំពុងអុំទូកទៅដាក់មងយកត្រីមកលក់ យកប្រាក់ចិញ្ចឹមក្រពះ ស្រាប់តែត្រូវរន្ទះ ឥតមេត្តា បាញ់ប្រហារ បណ្តាលឲ្យស្លាប់ ធ្លាក់ចូលក្នុងទឹកយ៉ាងអាណោចអាធ័ម កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ។

បុរសកំសត់បានស្លាប់បាត់បងជីវិត លោក ឈ្មោះប៉ែន ដារិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ អ្នកនេសាទ ។ ជាធម្មតាជនរងគ្រោះរូបនេះ តែងតែជិះ ទូកទៅដាក់មងយកត្រីមកលក់ គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត អកុសលអីមច្ចុរាជគ្មានមេតា្ត បានប្រល័យជីវិតទុកកូនប្រពន្ធ នៅកំព្រាគ្មានទីពឹង យ៉ាងដូចច្នេះសោះ ។

ក្រោយពីទទួលដំណឹងអកុសល ក្រុមគ្រួសារយំសោកបោកខ្លួនស្រណោះប្តី និងឲ្យប្រជាពលរដ្ឋ ជួយដឹកសពជនរងគ្រោះមកផ្ទះ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យរួចរាល់ ទើបចាត់ចែងរៀបចំ ធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕

អត្ថបទដែលជាប់ទាក់ទង
Open

Close