UI_LongBanner

តួកគីបង្កើនការវាយប្រហារ លើទឹកដីស៊ីរីតាមផ្លូវគោក

39

ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលានេះ បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសតួកគី កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ បានចាប់ផ្តើមប្រតិបត្តិការតាមផ្លូវគោក ទៅកាន់តំបន់ភាគខាងជើងប្រទេសស៊ីរី ប្រឆាំងនឹងអង្គភាព ការពារប្រជាជនឃឺដស៊ីរី ឬដែលហៅកាត់ថាYPG។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺធាយោធាតួកគីបានធ្វើដំណើរ ចូលទៅទីក្រុងព្រំដែន ជាមួយនឹងស៊ីរីRas al AinនិងTal Abyad តាមរយៈ ផ្លូវចំនួន៤ច្រកផ្សេងគ្នា នៅបន្ទាប់ពីប៉ុន្មានម៉ោងប៉ុណ្ណោះ នៃការវាយប្រហារ តាមអាកាសរបស់ខ្លួន។

គួរឲ្យដឹងដែរថា យន្តហោះចម្បាំងរបស់តួកគី បានចាប់ផ្តើមការវាយប្រហារ និងបានបំផ្លាញទីតាំងរបស់ក្រុមYPG ស្ថិតនៅក្នុងចំងាយ ដល់ទៅ៣០គីឡូម៉ែត្រ ពីបន្ទាប់ព្រំដែនភាគខាងកើតនៃទន្លេ Euphraste នៅបន្ទាប់ពីការប្រកាសដកចេញ របស់យោធាអាមេរិកភ្លាម ពីទឹកដីមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close